ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី[[យសោធរបុរៈ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ។ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន។នៅក្នុងប្រាសាទមានចម្លាក់អប្សរាយ៉ាងស្អាត ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោតរួមទាំងទេសភាពដ៏ស្រស់បំព្រង ហើយនៅជុំវិញប្រសាទប្រាសាទអង្គរវត្តត្រូវបានរចនាដើម្បីតំណាងភភនំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

ឈ្មោះប្រាសាទ
ស្ថាបត្យកម្ម
ស្ថានីយ និងគម្រោង
រចនាបថ
លក្ខណៈពិសេស កែប្រែ
តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។ (អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក)

ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
រៀងរាល់ថ្ងៃទី21.22 ខែមីនា និងថ្ងៃទី 22.23 ខែកញ្ញា <ពន្លឺ ព្រះអាទិត្យរះ>និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល2លានឆ្នាំ ដែលមានចម្ងាយពីផែនដី 19ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ 2ឆ្នាំពន្លឺ ។
ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។
គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង។
គ្រប់ប៉មនៃអង្គរវត្តជាចំនុចដែលបង្កើតរាងជាសត្វអណ្ដើកដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬ កូរសមុទ្រចក្រវាឡ ។​
អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។
អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect
អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។

ទិដ្ឋភាពពីលើអាកាសនៃអង្គរវត្ត
វាំងចំណារខាងក្រៅគេ
រចនាសម្ព័ន្ធកណ្ដាល
ការតុបតែងលំអ
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
បច្ចេកទេសស្ថាបនកម្ម
អង្គរវត្តបច្ចុប្បន្ន កែប្រែ
ការស្ទាបស្ទង់ខាងបុរាណវិទ្យាឥណ្ឌាបានបន្តការស្ដារស្នាដៃលើប្រាសាទនេះរវាង ១៩៨៦ និង១៩៩២។[៤៤] ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ អង្គរវត្តបានមើលឃើញនូវកិច្ចប្រឹងប្រែងអភិរក្សបន្ត និងការកើនឡើងយ៉ាងខ្លាំងខាងទេសចរណ៍។ ប្រាសាទនេះគឺជាផ្នែកនៃទីកន្លែងកេរដំណែលពិភពលោករបស់អង្គរ បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលបានផ្ដល់នូវការអោយមូលនិធិខ្លះ និងបានជម្រុញចិត្តឲ្យរដ្ឋាភិបាលកម្ពុជាការពារទីកន្លែងនេះ។[៤៥] គម្រោងការអភិរក្សអប្សរាអាល្លឺម៉ង់ (គ.អ.អ.អ. ឬ GACP) កំពុងធ្វើការដើម្បីការពារពួកទេវតា និង​ចម្លាក់លៀនស្រាលៗដទៃទៀតដែលតាក់តែងលើប្រាសាទនេះពីការបំផ្លិចបំផ្លាញ។ ការស្ទាបស្ទង់របស់អង្គការនេះបានរកឃើញថាប្រហែល២០%នៃពួកទេវតាស្ថិតនៅក្នុងលក្ខ័ណ្ឌមិនសូវល្អ ជាចម្បងដោយសារសំណឹកធម្មជាតិនិងការយ៉ាប់យ៉ឺនទៅនៃថ្មប៉ុន្តែដោយឡែកផងដែរ ក៏ធ្វើឲ្យមានកិច្ចប្រឹងប្រែងការស្ដារឡើងវិញភ្លាមៗផងដែរ។[៤៦] ការងារផ្សេងៗពាក់ព័ន្ធនឹងការជួសជុលផ្នែកដែលបានធ្លាក់មួយចំនួនពីរចនាសម្ព័ន្ធសំណង់ និងការបង្ការពីការបាក់ធ្លាក់បន្ថែមទៀត: ទីខាងមុខប៉ែកខាងលិចនៃថ្នាក់លើៗ ជាឧទាហរណ៍ ត្រូវបានទប់ទ្រដោយការដាក់រន្ទាតាំងពីឆ្នាំ ២០០២[៤៧] កាលណោះក្រុមជប៉ុនមួយបានបង្ហើយការស្ដារនូវបណ្ណាល័យខាងជើងនៃវាំងចំណារខាងក្រៅនៅឆ្នាំ២០០៥។[៤៨] មូលនិធិបូជនីយដ្ឋានពិភពលោកបានចាប់ផ្ដើមការងារអភិរក្សលើថែវកូរសមុទ្រទឹកដោះនៅឆ្នាំ២០០៨ បន្ទាប់ពីជាច្រើនឆ្នាំក្នុងការសិក្សាពីស្ថានភាព។ គម្រោងការនេះបានស្ដារនូវប្រព័ន្ធប្រក់ដំបូលខ្មែរតាមបែបបុរាណ និងបានដកចេញនូវស៊ីម៉ង់ដែលបានប្រើនៅក្នុងការប៉ុនប៉ងការស្ដារដំបូងដែលបានជាលទ្ធផលជាអំបិលជ្រៀតចូល​រចនាសម្ព័ន្ធសំណង់ពីក្រោយចម្លាក់ស្រាល ដែលធ្វើឲ្យខូចពណ៌និងបំផ្លាញផ្ទៃដែលបានឆ្លាក់ហើយ។ ដំណាក់កាលសំខាន់នៃការងារនេះបានបញ្ចប់នៅឆ្នាំ២០១២ និងសមាសភាគចុងក្រោយនឹងជាការបន្តុបឡើងនៃត្រីសូល៍លើដំបូលនៃថែវនេះនៅឆ្នាំ២០១៣។ អង្គរវត្តបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ២០០៤ និង២០០៥ តួលេខរដ្ឋាភិបាលបានណែនាំថា រៀងគ្នាមានទេសចរបរទេស ៥៦១០០០ និង៦៧៧០០០នាក់ដែលបានមកដល់ខេត្តសៀមរាប ប្រហែល៥០%នៃពួកទេសចរបរទេសទាំងអស់នៅកម្ពុជាសម្រាប់ឆ្នាំទាំងពីរ។[៤៩] ទីស្ថាននោះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធសូគីម៉ិច(សូគីម៉ិចគ្រុប)ឯកជន ចាប់តាំងពីឆ្នាំ១៩៩០ ដែលបានជួលប្រាសាទពីរដ្ឋាភិបាលកម្ពុជា។ លំហូរចូលនៃពួកអ្នកទេសចរណ៍រហូតមកដល់ឥឡូវបានបង្កនូវការបំផ្លិចបំផ្លាញតិចតួចទាក់ទងគ្នា ក្រៅពីគំនូរសាធារណ៍ខ្លះៗ ខ្សែពួរ និងជណ្ដើរឈើត្រូវបានគេដាក់បញ្ចូលដើម្បីការពារចម្លាក់ផុសស្រាលៗនិងកម្រាល រៀងមក។ ទេសចរណ៍ក៏បានផ្ដល់នូវមូលនិធិបន្ថែមខ្លះទៀតចំពោះតំហែទាំក៏ដូចជាក្នុងឆ្នាំ២០០០ ប្រហែល២៨%នៃប្រាក់ចំណូលសំបុត្រឆ្លងកាត់ទីស្ថានអង្គរទាំងមូលត្រូវបានចំណាយលើប្រាសាទទាំងប៉ុន្មាននេះ ទោះបីជាកិច្ចការភាគច្រើនត្រូវបានបន្តដោយពួកក្រុមឧបត្ថម្ភដោយរដ្ឋាភិបាលបរទេសជាជាងដោយពួកអាជ្ញាធរកម្ពុជានោះ។[៥០] ចាប់តាំងពីអង្គរវត្តបានមើលឃើញកំណើនយ៉ាងសំខាន់ខាងទេសចរណ៍ទាំងប៉ុន្មានឆ្នាំនេះ អ.អ.វ.វ.ស.ប. រឺ យូណេស្កូ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ខ្លួនដើម្បីការការពារសុវត្ថិភាពនិងអភិវឌ្ឍន៍នៃស្ថានីយប្រវត្តិសាស្ត្រអង្គរ (គ.ស.អ. រឺ ICC) នៅក្នុងសមាគមដែលមានពួកអ្នកតំណាងមកពីរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរា បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីពិភាក្សានូវគំនិត”ទេសចរណ៍វប្បធម៌”។[៥១] ដោយការចង់ចៀសវាងទេសចរណ៍ពាណិជ្ជកម្មនិងចំនួនដ៏ច្រើន សិក្ខាសាលាទាំងប៉ុន្មាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដល់ទីសំណាក់អាស្រ័យ និងសេវាកម្មគុណភាពខ្ពស់ជាលំដាប់ចំពោះរដ្ឋាភិបាលកម្ពុជាដើម្បីរកប្រយោជន៍ខាងសេដ្ឋកិច្ច គ្រានោះក៏មានការរួមបញ្ចូលនូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។[៥១] នៅឆ្នាំ២០០១ អ្វីដែលជំរុញនេះបានហុចលទ្ធផលជាគំនិតនៃ”ទីក្រុងទេសចរណ៍អង្គរ” ដែលនឹងត្រូវបានអភិវឌ្ឍជាមួយការគោរពរាប់អានស្ថាបត្យកម្មខ្មែរ រួមមានការលំហែ និងសុខូបត្ថម្ភវត្ថុទេសចរណ៍ និងផ្ដល់សណ្ឋាគារប្រណិតនានាដែលមានសមត្ថភាពជាទីស្នាក់អាស្រ័យពួកអ្នកទេសចរណ៍មួយចំនួនធំ។[៥១] ការមើលឃើញនៃការអភិវឌ្ឍដូចជាទីស្នាក់អាស្រ័យទេសចរណ៍ដ៏ច្រើនបានធ្វើអោយមានកង្វល់ទាំងអប្សរា និង គ.ស.អ. (ICC) អះអាងថាការអភិវឌ្ឍទេសចរណ៍ពីមុនក្នុងតំបន់នេះបានធ្វេសប្រហែសនូវនិយ័តកម្មសំណង់ និងគម្រោងការទាំងនេះច្រើនទៀតមានសក្ដានុពលបំផ្លិចបំផ្លាញលក្ខណៈពិសេសៗខាងទេសភាព។[៥១] ផងដែរ ទំហំធំៗនៃគ្រោងការទាំងនេះបានចាប់ផ្ដើមគំរាមកំហែងគុណភាពទឹកនៅទីប្រជុំជនជិតៗតំបន់ ទឹកសំអុយ និងប្រព័ន្ធអគ្គីសនីជាច្រើន។[៥១] វាត្រូវបានកត់សម្គាល់ថាដូចជាភាពញឹកញាប់នៃទេសចរណ៍ខ្ពស់ និង ការទាមទារកើនឡើងសម្រាប់ទីស្នាក់អាស្រ័យគុណភាពខ្ពស់ក្នុងតំបន់នេះ ដូចជាការអភិវឌ្ឍផ្លូវជាន់ខ្ពស់ធំៗ មានការប៉ះផ្ទាល់លើតារាងទឹកក្រោមដី ដែលកំពុងតែលាតសន្ធឹងជាបន្តបន្ទាប់ដល់ស្ថេរភាពសំណង់នៃប្រាសាទជាច្រើននៅអង្គរវត្ត។[៥១] ពួកអ្នកស្រុកសៀមរាបក៏បានបញ្ចេញការព្រួយបារម្ភលើធម្មជាតិដ៏ស្រស់ស្អាត និង បរិយាកាសទីប្រជុំជនរបស់ខ្លួនដែលកំពុងសម្របសម្រួលដើម្បីទទួលទេសចរណ៍។[៥១] ដោយហេតុថាបរិយាកាសក្នុងស្រុកដ៏ស្រស់ស្អាតនេះគឺជាសមាសភាគគន្លឹះដើម្បីព្រាងឱ្យដូចទីក្រុងទេសចរណ៍អង្គរ ពួកមន្ត្រីរាជការក្នុងតំបន់បន្តពិភាក្សារបៀបចូលរួមទេសចរណ៍អនាគតដោយជោគជ័យដោយគ្មានការលះបង់តម្លៃ និងវប្បធម៌ក្នុងតំបន់។[៥១] នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០១២ ភាគីទាំងពីរបានយល់ស្របថាបូរ៉ូប៊ូឌួ និង អង្គរវត្តបានក្លាយជាស្ថានីយបងប្អូននិងក៏ជាខេត្តដែលនឹងក្លាយជាខេត្តបងប្អូន។ អាកាសចរណ៍ឥណ្ឌូណេស៊ីពីរកំពុងពិចារណាឱកាសដើម្បីបើកការហោះហើរដោយផ្ទាល់ពីយោខយ៉ាក់ការ៉្ទា ឥណ្ឌូណេស៊ី ទៅសៀមរាប។[៥២]..សូមរងចាំអានបន្តទៀតអត្តបទwww.plpt.net

 

រូបភាព

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.