ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អភិបាលខេត្តកំពត នាំអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋក្រីក្រ ជនពិការ ស្ត្រីខ្វះខាតស្បៀង ប្រមាណជាង១០០គ្រួសារ នៅស្រុកបន្ទាយមាស

អភិបាលខេត្តកំពត នាំអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋក្រីក្រ ជនពិការ ស្ត្រីខ្វះខាតស្បៀង ប្រមាណជាង១០០គ្រួសារ នៅស្រុកបន្ទាយមាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពត បានដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្ត្រីខ្វះខាតស្បៀង ប្រមាណ១០៤គ្រួសារ មុខពីបណ្ដាឃុំផ្សេងៗ នៅស្រុកបន្ទាយមាស។

ពិធីផ្តល់អំណោយនេះបានធ្វើឡើងនៅបរិវេណវត្តសំរោង ស្ថិតក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានទុក្ខលំបាក ហើយគ្មានអាជ្ញាធរណាគិតគូរនោះទេ។

ជាក់ស្តែងក្រោយពេលទទួលបានដំណឹងភ្លាម តាមការចង្អុលបង្ហាញ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ជនពិការ និងស្ត្រីខ្វះស្បៀងអាហារ នាពេលនេះ។

គួរបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋទាំង ១០៤គ្រួសារខាងលើ ក្នុង១គ្រួសារ ទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ ម៉ាស់ ១ដុំ និងថវិកា ៥ម៉ឺនរៀល។

ក្រោយបញ្ចប់ការសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកបន្ទាយមាសខាងលើរួចមក គឺលោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានដាក់នាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀង ព្រមទាំងថវិកា ដល់អ្នកកេីតជំងឺអេដស៍ ចំនួនប្រមាណ១២៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ឃីត១កញ្ចប់ ម៉ាស់១ដុំ និងថវិកា៥ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.