ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោក សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

លោក សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលបើកប្រទេសឡើងវិញ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់ចំនួន៥ចំណុច»។ នេះគឺជាលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤ នៅកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលប្រទេសកម្ពុជាមាន លោកបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីលទ្ធភាពនៃការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍ របស់កម្ពុជាបន្ថែមទៀត តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។

បើតាមលោកបណ្ឌិត សុខ ទូត បានគូសបញ្ជាក់ថា សក្ដានុពលទេសចរណ៍ទាំងពីរខាងលើ ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ គប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាម រយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត ដែលក្នុងនោះមានដូចជាទេសចរណ៍សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍សុខាភិបាល។

សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានប្រធានរាជបណ្ឌិត្យសភារូបនេះ បានបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។

ចំណែកទេសចរណ៍ផលិតផល ក៏ជាប្រភេទទេសចរណ៍ប្រកបដ៏សក្ដានុពល លោកបណ្ឌិតក៏បានលើកឡើងថា វាជាវត្ថុតំណាងឱ្យភ្ញៀវទេសចរចងចាំ និងនឹករឭកដល់ទីតាំងទេសចរណ៍ដែលពួកគេបានទៅដល់ ព្រមទាំងជាការផ្សព្វផ្សាយដោយប្រយោលមួយ នៅពេលដែលភ្ញៀវទេសចរទាំងនោះត្រឡប់ទៅវិញ ហើយបានបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ដែលធ្វើឱ្យគេនឹកស្រមៃដល់ការដើរកម្សាន្តនៅទីតាំងទេសចរណ៍នោះ។ ប្រទេសកម្ពុជា ដែលសម្បូរបែបទៅដោយផលិតផលដែលកំណត់នូវអត្តសញ្ញាណទីតាំងនានា ពិសេសទឹកដីសៀមរាបអង្គរ និងបណ្ដាខេត្តជុំវិញបឹងទន្លេសាប សុទ្ធសឹងតែអាចត្រូវបានរំលេចឱ្យចេញផលិតផលតំណាងទីតាំងនីមួយៗបានយ៉ាងងាយ។

ទោះជាយ៉ាងណា លោកបណ្ឌិត សុខ ទូច បានបន្ថែមថា «សព្វថ្ងៃប្រភេទទេសចរណ៍ផលិតផលនេះ នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ»។

សម្រាប់ប្រភេទទេសចរណ៍សុខភាព គឺជាចំណុចសំខាន់មួយដែលលោកបណ្ឌិត បានសង្កត់ធ្ងន់ថា «ថ្វីបើបច្ចុប្បន្នមានស្ថានភាពស្រាកស្រាន្ត ប៉ុន្តែនៅមុនការរីករាលដាលជំងឺកូវីដ១៩ ប្រជាជនកម្ពុជាមួយចំនួន បានធ្វើដំណើរទៅព្យាបាលនៅប្រទេសជិតខាង ដោយវាជាបញ្ហាដែលត្រូវពិនិត្យ និងដោះស្រាយ ព្រោះថវិកាជាច្រើន ត្រូវបានហូរចេញ ទៅកាន់ប្រទេសជិតខាង ដោយយើងពុំទាន់មានអ្វីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយ»។

បន្ថែមពីនេះ ប្រធានស្ថាប័នសិក្សាស្រាវជ្រាវរបស់កម្ពុជារូបនេះ ក៏ធ្លាប់បានលើកថា ការរៀបចំទេសចរណ៍សុខភាព ពុំអាស្រ័យតែទៅលើការព្យាបាលខាងវេជ្ជសាស្ត្រនោះឡើយ គេអាចរៀបចំទីតាំងវិស្សមកាល លំហែរអារម្មណ៍បែបស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរបាន ដោយវាក្លាយទៅជាតំហែទាំផ្នែកសុខភាពផ្លូវចិត្តមួយបែប ដែលជាតម្រូវការរបស់ភ្ញៀវទេសចរមួយចំនួន ពិសេសអ្នកមានវ័យចំណាស់ អ្នកចូលនិវត្តន៍ ឬអ្នកមានភាពតានតឹងខ្លាំងនឹងការងារ។

សម្រាប់ជាអនុសាសន៍ក្នុងការទាក់ទាញភ្ញៀវទេសនោះ លោកបណ្ឌិត សុខ ទូច ក៏បានលើកឡើងនូវគោលការណ៍សំខាន់៤ សម្រាប់វិស័យទេសចរណ៍គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម ជាគោលការណ៍សំខាន់បំផុតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត។

បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា «ចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ គឺគុណភាពនៃសេវាកម្មទេសចរណ៍ ដោយក្នុងនោះមានការងារជាច្រើន មិនថាក្នុងមួយផ្នែកណាមួយអាចទាក់ទាញភ្ញៀវទេសចរបាននោះទេសម្រាប់កម្ពុជា មានតំបន់ទេសចរណ៍ជាច្រើនរួមមាន៖ តំបន់ទេសចរណ៍វប្បធម៌, តំបន់ទេសចរណ៍ធម្មជាតិ, តំបន់ទេសចរណ៍កែច្នៃ ដូច្នេះ សម្រាប់តំបន់ទាំងនេះ ប្រសិនបើមិនព្យាយាមកែច្នៃនោះទេ ប្រាកដណាស់នឹងមិនអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់វ័យនោះទេ»។

«យើងមិនចង់ឃើញភ្ញៀវទេសចរអន្តរជាតិចូលមកយើង គាត់ស្ពាយការចំណាយរបស់គាត់ទៅចំណាយនៅប្រទេសផ្សេងនោះទេ អញ្ចឹងដើម្បីទាក់ទាញពួកគាត់អាចស្នាក់នៅបានយូរ គាត់ចាយវាយឱ្យអស់លទ្ធភាពរបស់គាត់ យើងត្រូវតែមានសេវាកម្មសម្បូរបែបទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ឆាយ ស៊ីវលីន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.