ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​សាងសង់​ទំនប់​ស្ទាក់​ទឹក នៅ​ទឹកធ្លាក់​អូរ​តា​វ៉ៅ​សម្រាប់​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជៀសវាង​ខ្វះ​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​ឆ្នាំ​២០១៧​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សម្របសម្រួល​ដោះស្រាយ​ការសាងសង់​ទំនប់​ស្ទាក់​ទឹក​របស់​ក្រុមហ៊ុន​ទឹកស្អាត «​ថូ​ម៉ាក់​» នៅ​ខាងក្រោមរ​ម្មណី​យដ្ឋា​ន​ទឹក​ធ្លាក់អូរ​តាវ៉ៅ ដើម្បី​រក្សា​ទុក​ទឹក​ប្រើប្រាស់ ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នា​រដូវប្រាំង​ឆ្នាំ​២០១៧ ខាងមុខនេះ ។ ក្រោយ​ពី​ការសាងសង់​ទំនប់​នេះ មាន​ការជំទាស់​ពី​ម្ចាស់រ​ម្ម​ណីយ៍ដ្ឋាន​ទឹក​ធ្លាក់អូរ​តាវ៉ៅ និង សហគមន៍​ប្រើប្រាស់​ទឹកស្អាត​សង្កាត់​អូរ​តា​វ៉ៅ​ផងដែរ ។​

​បើ​តាម​តំណាង​ម្ចាស់រ​ម្ម​ណីយ៍ដ្ឋាន​ទឹក​ធ្លាក់អូរ​តាវ៉ៅ​បាន​ឱ្យដឹងថា ការសាងសង់​ទំ នប់​បេតុង​ស្ទាក់​ទឹនេះ អាច​ធ្វើឱ្យ​បះ​ពាល់​ដល់​បរិស្ថាន និង ធនធានធម្មជាតិ ដែល​បញ្ហា​នេះ​លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ និង មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​តាម​លក្ខណៈ​បច្ចេកទេស​សិន ដើម្បី​ធានា និង ទទួលខុសត្រូវ​ចំពោះ​ការ​បះ​ពាល់​នា​ថ្ងៃ​អនាគត ។​

​ចំណែក​តំណាង​សហគមន៍​ប្រើប្រាស់​ទឹកស្អាត​អូរ​តា​វ៉ៅ បាន​លើកឡើង​ថា ការធ្វើ​ទំ នប់​ស្ទាក់​ទឹក​នេះ ខាង​សហគមន៍​មិន​ជំទាស់​អ្វី​ទេ ។ តែ​ពេល​ធ្វើ​ទំនប់​រួចហើយ ក្រុមហ៊ុន​ទឹកស្អាត ថូ​ម៉ាក់ ត្រូវ​ចែកចាយ​ទឹក​ដល់​សហគមន៍​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ និង ស្មើភាព​គ្នា ជា​ពិសេស​ការសុំ​ស្នើ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ។​

​បើ​តាម​លោក កើត សុធា  អភិបាលខេត្ត​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​ថ្មីៗ កន្លងទៅនេះ​ថា ការសាងសង់​ទំនប់​ស្ទាក់​ទឹក​នេះ ក្រុមហ៊ុន «​ថូ​ម៉ាក់​» មានបំណង​រក្សា​ទឹក ទុក​ប្រើប្រាស់ នា​រដូវប្រាំង​ខាងមុខ ព្រោះថា កាល​ពី​រដូវប្រាំង​ឆ្នាំ​២០១៦​កន្លងមក ក្រុមហ៊ុន​មិន​អាច​ផ្គត់ផ្គង់​ទឹក​ចែកចាយ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​គ្រប់គ្រាន់​នោះ​ឡើយ​។ ហេតុដូច្នេះ​ហើយ ក្រុមហ៊ុន​ធ្វើ​ទំនប់​ស្ទាក់​ទឹក​នេះ ដើម្បី​ត្រៀម​ទឹក​ទុក​ដោះស្រាយ​បញ្ហា​ខ្វះខាត​ជូន​ប្រជាពលរដ្ឋ​នៅ​រដូវប្រាំង​ខាងមុខ កុំ​ឱ្យ​ខ្វះខាត​ដូច​រដូវប្រាំង​ដូច​ឆ្នាំមុនៗ​ទៀត ។​

​លោក​បន្ត​ទៀត​ថា នា​បច្ចុប្បន្ននេះ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ មន្ទីរ​ធនធានទឹក និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ទាំងអស់ ត្រូវតែ​មាន​វិធានការ​ធ្វើ​អាង​ស្តុក​ទឹក ទំនប់​ស្ទាក់​ទឹក ទុក​សំរាប់​ប្រើប្រាស់​នា​ពេល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ថ្ងៃ​ណាមួយ ។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងនាម​អាជ្ញាធរ និង មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ភាគី ទំនាស់​ទាំង​អស់ នឹង​បើក​កិច្ចប្រជុំ​ដោះស្រាយ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពិនិត្យ ផ្នែក​បច្ចេកទេស និង ផលប៉ះពាល់ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ធ្វើយ៉ាងណា​ឈរលើ​ការការពារ​ផលប្រយោជន៍ និង ការផ្តល់​សេ​វ៉ា​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ទំនប់​ស្ទាក់​ទឹក ដែល​ក្រុមហ៊ុន​ទឹកស្អាត ថូ​ម៉ាក់ សាងសង់​នេះ គឺ​ធ្វើ​អំពី​បេតុង​អា​មេ មាន​ប្រវែង​២៥​ម៉ែត្រ ទ​ទឺង​៨​តឹក ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​ស្ពាន​ទី​១ ក្នុង​តំបន់​រមនីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ៕
​ដោយ ៖ នីយ៉ា​

 

IMG-20170205ch4 (5) IMG-20170205ch4 (6) IMG-20170205ch4 (7) IMG-20170205ch4 (8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.