ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

​គយ​និង​រដ្ឋាករ​ច្រក​អូ​រំដួ ឆែក ឃ្លាំង​ផ្ទុកទំនិញ ឈ្មោះ ចាន់ ធូរក​ឃើញ​ទំនិញគេចពន្ធ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ដោយ​មាន​ការសង្ស័យ​ឃ្លាំងទំនិញ​ឈ្មោះ ចាន់ ធូមាន​ទំនិញ​មិន​បង់ពន្ធ កាលពី​ថ្ងៃ​ទី​៣-​ខែ​កុម្ភ​:-​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ច​ន្តា ស្រុក​ភ្នុំព្រឹក ខេត្ត​បាត់ដំបង លោក យ៉ែម ហេម​រ៉ាត់ ប្រធាន​គយ​រដ្ឋាករ​ប្រចាំ​ច្រក​អូ​រំដួល បាន​សហការ​ជាមួយ​លោក ពុទ សុខា ជំនួយការ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​សេដ្ដ​កិច្ច​បាន​ដឹកនាំ​មន្ត្រី​គយ​ចល័ត​ក្រោម​ឱវាទ​អមដោយ​ដី​ការអនុញ្ញាត​អោយ​ឆែកឆេ​លេខ​៤៦៩​ត​.​ទ្រ​ដោយ​រួមសហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្ថាប័ន​ចុះ​ឆែកឆេរ​ឃ្លាំង​ផ្ទុកទំនិញ​នោះ​ជាបន្ទាន់​។​

​លុះដល់​ម៉ោង​១០.៣០​នាទី​ថ្ងៃ​ទី​៣​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​សមត្ថកិច្ច​គ្រប់​ស្ថាប័ណ្ណ​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​ទំនិញ​នៅក្នុង​ឃ្លាំង​ដែរ​ស្ថិតនៅ​ទីតាំង​ខាងលើ​នោះ​ដែល​ជា​កម្មសិទ្ធិ​ឈ្មោះ ចាន់ ធូ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ហើយ​និង​ប្ដី​ជា​ជនជាតិ​ថៃ​ឈ្មោះ ចាន់ សម្ប្តត្តិ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ព្រម​ទាំង​ម្ចាស់​ទំនិញ​មានឈ្មោះ​ថា   ផេង តុង​ហេង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយ​យ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រហូតដល់​ម៉ោង​១២.៤០​នាទី​ទើប​កម្លាំង​សមត្ថកិច្ច​យើង​ត្រួតពិនិត្យ​ចប់ ។​

​ក្រោយ​ពី​ត្រួតពិនិត្យ​រួច​បាន​ឃើញ​ក្នុង​ទំនិញ​ទាំងនោះ មានដូចជា ៖ ការ​បូ​ប​យួរដៃ​សំរាប់​ស្ដ្រី​ចំនួន​១៩៨៨​គីឡូក្រាម និង​កាបូបស្ពាយ​របស់​ស្ត្រី​ចំនួន​២៨៥​គីឡូក្រាម ព្រមទាំង​ខ្សែក្រវ៉ាត់​មាន​ចំនួន​២៤០​ខ្សែ ស្មើ​និង​២៤​គីឡូក្រាម មុខ​ទំនិញ​ទាំងនោះ​សុទ្ទតែ​គ្មានព​ន្ធ​នាំ​ចូលទេ ។ ដោយ​ឃើញ​ទំនិញ​ទាំងអស់នោះ​សុទ្ទតែ​អត់​មាន​ពន្ធ​ដូច្នេះ មន្ត្រី​គយ​បានសម្រេច​ឃាត់​ទំនិញ​បទល្មើស​ទាំងអស់​នោះ​រក្សា​ទុក​នៅ​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​អូរ​រំដួល ដែល​ស្ថិតនៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចន្ដា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង   រួច​ធ្វើ​កំណត់ហេតុ​ល្មើស​ច្បាប់​គយ ដើម្បី​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​រង់ចាំ​សេចក្ដីសម្រេច​វិនិច្ឆ័យ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អគ្គនាយក នៃ​អគ្គ​ន​យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​៕

 

IMG-20170204-WA0152 IMG-20170204-WA0149

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.