ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​កូនប្រុស​លោក សុខ គង់ ទាមទារ​សំណង​ទ្វា​ផ្ទះ ខណៈ​រថយន្ត​ដឹក​សំរាម​ដាច់​ហ្វ្រាំង រអិល​ថយ​ក្រោយ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម រួច​បុក​ទ្វា​ផ្ទះ​របស់​លោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ មាន​ឧបទ្ទេវហេតុ​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង​៥០​នាទី​យប់​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខណៈពេល​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន មួយគ្រឿង បាន​ដាច់​ហ្វ្រាំង​រអិល​ថយ​ក្រោយ​បុក​ជាមួយ​រថយន្ត camry បា​ឡែន ដែល​ចត​ស្ងៀម​មុខផ្ទះ​លោក សុខ គង់ បណ្តាលឲ្យ​ខូចខាត​ធ្ងន់ ហើយ​រថយន្ត​រងគ្រោះ បាន​ជ្រុល​ទៅ​បុក​និង​ទ្វា​ដែក​ផ្ទះ​លោក សុខ គង់ បន្តទៀត បណ្តាលឲ្យ​ខូចខាត​ចំនួន​២​ផ្ទាំង ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ចុះ ចូល​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​និយាយ​ថា​៖​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ជា​អាជីវករ​លក់​គ្រឿង​សំណង រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន តែ​ផ្ទះ​ដែល​រងគ្រោះ​ជា​ផ្ទះ​ចាស់​ទុក​សម្រាប់​ជួល ។

​ចំណែក​ម្ចាស់​រថយន្ត​រងគ្រោះ​ឈ្មោះ នួន វាសនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរប លក់ដូ រស់នៅ​ភូមិ​កើតហេតុ មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដែល​មាន​រថយន្ត​ម៉ាក camry បា​ឡែន ពណ៍ ទឹកប្រាក់ សេរី ២០០២ ពាក់​ស្លាក​លេខ បាត់ដំបង 2A 7522 (​ខូចខាត​ធ្ងន់​) ។​ដោយឡែក​រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​សំរាម ពណ៍ ស ក្បាល តួ​ខៀវ អត់​ស្លាក​លេខ អត់​ខូចខាត បើកប​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​ស្រមោល​។​

​តាម​ប្រភព​ព័ត៌មាន ពី​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ ជា​ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ខាងលើ បាន​ចូល​ទៅ​យក​សំរាម​ជុំវិញ​ផ្សារ នៅ​ផ្នែក​ខាងក្រោម រួច​ក៏​បើក​ឡើង​មក​លើ​វិញ​ជាធម្មតា លុះ​មកដល់​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទ​យីហោ​វាសនា ក៏​ឈប់ ហើយ​មាន​កម្មករ​៣​ទៅ​៤​នាក់ បាន​ចុះមក​យក​សំរាម​ដាក់​ក្នុង​រថយន្ត​ដឹក​សំរាម ។

​ប្រភពព័ត៌មាន បន្តទៀតថា​៖ លុះ​យក​សំរាម​រួចរាល់ មាន​កម្មករ​ពីរ​នាក់ បាន​យក​ប្រដាប់​កល់​កង់​រថយន្ត​ចេញ ស្រប​ពេល​អ្នកបើកបរ​បញ្ឆោះ​រថយន្ត​មិនឆេះ ហើយ​ជាន់​ហ្វ្រាំង​មិន​ជាប់​ផង​នោះ រថយន្ត​ក៏​រអិល​ថយ​ចុះ​មកក្រោម ចំណែក​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត ដែល​ឡើង​ទៅលើ​ភ័យ​ស្លន់ស្លោរ បើក​គេច​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត ។​

​ប្រភព​ព័ត៌មាន​បន្តថា​៖ បន្ទាប់​មក​រថយន្ត ក៏​បុក​ជាមួយ​រថយន្ត​ម៉ាក​កាមរី​ប៉ា​ឡែន ដែល​ចត​ស្ងៀម​ពេញទំហឹង បណ្តាលឲ្យ​ខូចខាត​ធ្ង​ន តែ​មិន​មាន​បញ្ហា​ដល់​មនុស្ស​នោះ​ទេ    ចំណែក​រថយន្ត​រងគ្រោះ បាន​ស្ទុះ​ទៅបុក​ទ្វា​ផ្ទះ​លោក សុខ គង់ ជា​បន្ត បណ្តាលឲ្យ​ខូចខាត​ធ្ងន់​ផងដែរ ។ ក្រោយពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល ។​

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ចរាចរណ៏​ខេត្ត​ប៉ៃលិន ដែល​ចុះ​ទៅ​វាស់វែង​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ ករណី​ខាងលើ​ត្រូវ​ភាគី​រងគ្រោះ និង​តំណាង​ក្រុមហ៊ុន ដោះស្រាយ​សម្របសម្រួល​គ្នា ដោយ​តំណាង​ក្រុមហ៊ុន​ចេញ​ថ្លៃ​បង់​សំណង ដល់​រថយន្ត​គ្រោះ​ចំនួន​៨៧០០​ដុល្លា  ដោយ​មិន​យក​រថយន្ត​មក​ប្រើ​វិញ​នោះទេ ។

​ប្រភព​ព័ត៌មាន​បន្តថា​៖ ចំណែក​ភាគី​ម្ចាស់ផ្ទះ​រងគ្រោះ ដែល​មាន​កូន​ជា​តំណាង គឺ​មិន​ទាមទារ​អ្វី​នោះទេ ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​បង្ក​ធ្វ​ទ្វា​ឲ្យ​ដូចដើម​វិញ តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់​ថា​៖ រថយន្ត​បង្ក​នេះ​ធ្លាប់​បង្ក​គ្រោះ​ដល់​អាយុជីវិត​ពលរដ្ឋ​ចំនួន​ពីរ​នាក់​មក​ហើយ កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ដោយ​មួយ​ល់ក​កើតហេតុ​ក្នុង​ស្រុក​សាលា​ក្រៅ និង​មួយទៀត​នៅ​ភូមិ​ក្បាល់​ព្រលាន ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ។ គ្រោះថ្នាក់​ទាំងនេះ​គឺ​ដោយសារតែ​រថយន្ត​បង្ក​ជា​ន់​ហ្វ្រាំង​មិន​ស៊ី ហើយ​នេះ​ក៏​ជា​លើក​ទី​៣​ដែរ ។​

​ពលរដ្ឋ​សំណូម​ឲ្យ​ក្រុមហ៊ុន​មេត្តា​ពិនិត្យមើល​រថយន្ត​របស់​ខ្លួន​ផង ពិសេស​គឺ​ត្រូវ​ពង្រឹង​អ្នកបើកបរ​រថយន្ត មុន​និង​ឡើង​លើ​រថយន្ត ត្រូវ​ពិនិត្យ​ឲ្យ​សព​គ្រប់ ជាសវាង​ការកើត​ឧបទ្ទេវហេតុ​អ្វីមួយផ​ង​ដែរ ៕

 

IMG-20170205ch4 (2) IMG-20170205ch4 (3) IMG-20170205ch4 (4) IMG-20170205ch4 (1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.