ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

នគរបាល​ចាប់​ជនសង្ស័យ វាយ​បំបែក​កញ្ចក់​រថយន្ត និង​ចូល​ផ្ទះ​ពលរដ្ឋ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​២​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន ចា ប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត និង​ម្ចាស់ផ្ទះ បន្ទាប់ពី​ពួកគេ​បាន​យក​ដែក ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត បន្ទាប់​មក​លួច​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅពេល​យប់​ដោយ​ប៉ុ ន​ប៉ង​លួច​ទ្រព្យសម្បត្តិ ។ តែ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​ដឹង​ទាន់ ទើប​នាំគ្នា​រត់​គេចខ្លួន លុះ​ក្រោយ​ម ក ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ឱ្យ​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ការចាប់​ឃាត់​ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​វ​ថ្ងៃទី​02 ខែ​កុម្ភៈ ឆ្នាំ​2017 ស្ថិតក្នុង​ភូមិ ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ដោយ​ចាប់​បាន​ចំនួន​02​នាក់ ទី​1. ឈ្មោះ សៀង ចិត្ត ភេទ​ប្រុស អាយុ​23 ឆ្នាំ ទី​.02 ឈ្មោះ សន រ៉ាវី ភេទ​ប្រុស អាយុ 20​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​បាន​យក​ដែក​ជ្រុង​ទំហំ​ប្រហែល​02​សម និង ប្រវែង​30 សម ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​កូរ៉េ នៅ​វេ លា​ម៉ោង​ប្រមាណ​02 រំលង​អធ្រាត្រ ។​

​ប្រភព​បន្តទៀតថា ក្រោយពី​បាន​វាយ​កញ្ចក់​រថយន្ត​រួច ពួកគេ​បាន​បន្តដំណើរ​ទៅ​ចំណុច​ដី​ថ្មី​ស្អិត ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ដើម្បី​ប៉ុនប៉ង​ចូល​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ទៀត ដោយ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ។ តែ​ត្រូវ​ម្ចា ស់​ផ្ទះ​ឃើញ​ទាន់ ស្រាប់តែ​ជន​សង្ស័រ​ត់​គេច​ខ្លួន​នៅ​វេលា​ម៉ោង​03​និង 30​នាទី​រំលង​អ​ធ្រ​ត្រ តែម្តង ។  រហូតដល់​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ម្ចាស់​រថយន្ត និង​ម្ចាស់ផ្ទះ បាន​ទៅ​ដាក់ពាក្យ​នៅ ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ លុះ​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង កំលាំង​ជំនាញ​បាន​ចុះ​ធ្វើកា រ​ស្រាវជ្រាវ ស៊ើបអង្កេត ទើប​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​02​នាក់​ខាងលើ​។  បច្ចុប្បន្ន​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បាន​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បា ប់  ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ ដោយសារ​តែ​ឥទ្ធិពល នៃ​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា​បៀរ អាប៉ោង និង​កន្ទុយ​លេខឆ្នោត ដែល​ពលរដ្ឋ​លួច​លា ក់​លេង​នៅ​តាម​ផ្ទះ តាម​ផ្សារ ទើប​ធ្វើ​ឱ្យ​នៅ​តាម​ភូមិ​ឃុំ​នានា​ជាច្រើន មាន​ចោរលួច ឆក់ ប្លន់ កាប់សម្លាប់ ក៏​កាន់តែ​សាហាវ និង​ច្រើនឡើងៗ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​លំនៅ​ឋាន មាន​សេចក្តី​ភ័យខ្លាច​ចំពោះ​សន្តិសុខ​សុវត្ថិភាព​យ៉ាងខ្លាំង ជាពិសេស​ភូមិ​ឃុំ​មា ន​សុវត្ថិភាព​ទាំង​៩​ចំណុច ហាក់ដូចជា​អត់​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20170203c1

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.