ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

 

ភ្នំពេញ:នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃមួយគ្រឿងនៅចំណុចម្ដុំផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣៖៥៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ជនសង្យ័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខ្លួន និងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះតែម្តង។ រហូតមកដល់ម៉ោង១៤៖៤០នាទីថ្ងៃដដែល បក្ខខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ឌGPSទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះ ធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.