ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

រដ្ឋមន្ត្រី ថោង ខុន៖ ក្រុមការងារគណបក្សប្រជាជន ស្រុកបារាយណ៍ និងស្រុកតាំងគោក គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

រដ្ឋមន្ត្រី ថោង ខុន៖ ក្រុមការងារគណបក្សប្រជាជន ស្រុកបារាយណ៍ និងស្រុកតាំងគោក គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជន នៅស្រុកបារាយណ៍ និងស្រុកតាំងគោកទាំងអស់ បានគាំទ្រទាំងស្រុងនូវអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងបន្តត្រួតពិនិត្យការងារពាក់ព័ន្ធផ្សេងៗនៅក្នុងភូមិ ឃុំ ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ដោយមានការចូលរួមពីលោកអភិបាលនិង ជាប្រធានគណបក្សស្រុកទាំង២ ក្រុមការងារចុះជួយស្រុក រួមទាំងសមាជិក សមាជិកាបក្សមួយចំនួនទៀតផងដែរ។

លោក ថោង ខុន ក៏បានប្រាប់ទៅសមាជិកបក្សទាំងអស់ដែរថា «ដើម្បីគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត យើងទាំងអស់គ្នាជាមន្រ្តីបក្ស ត្រូវខិតខំបន្តទៀត ចលនាឱ្យសមាជិកបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនយើង អោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិនៅអាណត្តិក្រោយៗទៀត និងជារៀងរហូត»។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបាន រួចរាល់គ្រប់ៗគ្នាមុនថ្ងៃបោះឆ្នោត ទោះបីជាកាចុះឈ្មោះបោះឆ្នោតត្រូវបានបិទបញ្ចប់ក៏ដោយ និងត្រូវគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ ដោយត្រូវខិតខំបំពេញឱ្យបានរាល់សំណូមពររបស់ពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីរ បន្តការងារចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋាន ឱ្យបានសកម្មបន្ថែមទៀត ក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន និងជំរុញឱ្យ ប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ។

ជាមួយគ្នានោះដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងនិន្ន័យប្រជាពលរដ្ឋ និងសមាជិកបក្សតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្ត្រី ថោង ខុន ក៏ណែនាំដល់ប្រធានគណបក្សស្រុកទាំង២ បញ្ជូនការីកុំព្យូទ័រថ្នាក់ឃុំ ទៅទទួលការបណ្តុះបណ្តាលបន្ថែមលើបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ដែលស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ក្នុងស្រុកបារាយណ៍ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.