ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ពិតជាឈាមស្រែកស្បែកហៅមែន!! នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសំណុំរឿងបុរសជាប្តីសម្លាប់ប្រពន្ធនៅក្រុងសៀមរាប ហើយរត់គេចខ្លួនមកភ្នំពេញ

ពិតជាឈាមស្រែកស្បែកហៅមែន!! នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសំណុំរឿងបុរសជាប្តីសម្លាប់ប្រពន្ធនៅក្រុងសៀមរាប ហើយរត់គេចខ្លួនមកភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិតជាឈាមស្រែកស្បែកហៅមែន!! នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសំណុំរឿងបុរសជាប្តីសម្លាប់ប្រពន្ធនៅក្រុងសៀមរាប ហើយរត់គេចខ្លួនមកភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ដែលជាប្ដីបានអារ.ក សម្លាប់ប្រពន្ធរបស់ខ្លួននៅឯក្រុងសៀមរាប រួចរត់គេចខ្លួនមកនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាលធ្វើការឃាត់ខ្លួនបានសម្រេចនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឃាតមនុស្សនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយពេលកើតហេតុ។

  ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងរបស់លោកទៅសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប នគរបាលខេត្កកណ្ដាល ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

ជនសង្ស័យជាប្តី​ដែលសម្លាប់ប្រពន្ធនោះឈ្មោះ ធួ​ក​ ឈា​ត អាយុ​៤៣​ឆ្នាំ មានមុខ​របររត់ម៉ូតូកង់បី។ ចំណែកប្រពន្ធដែលត្រូវប្តីសម្លាប់មានឈ្មោះ សូ​ ច​ន្ធី  មានអាយុប្រហែល៤០ឆ្នាំ។

   បើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មុំ ចេក ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ហេតុការណ៍នេះកើតឡើងដោយសារតែរឿងប្រចណ្ឌ។

  ក្រោយប្រតិបត្តិការរួច កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងបានប្រគល់ជនសង្ស័យទៅឱ្យកម្លាំងនគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

   គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មប្តីអារ.កសម្លាប់ប្រពន្ធ ខ្លួនឯងដែលគេសង្ស័យជាករណីភ្លេីង ប្រចណ្ឌ​ ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.