ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​សិក្សា​២០១៥-២០១៦ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦-២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ សាលារៀន​មាន​អស់ហើយ លោកគ្រូ​អ្នកគ្រូ​ក៏​មាន​ច្រើន​គ្រប់គ្រាន់​ដែរ តែ​ធ្វើ​យ៉ាងណា ត្រូវ​បង្រៀន​អប់រំ​ដល់​សិស្សានុសិស្ស​ឱ្យ​យក​ចំណេះដឹង​របស់​ខ្លួន​ទៅ​ក​សា ង​ជីវភាព​រស់នៅ និង ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន ជា​ពិសេស​ត្រូវ​បង្រៀន​ដល់​ពួកគេ ឱ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរ គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​ផងដែរ ។​

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ នៅក្នុង​សាលប្រជុំ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ​ប្រ ចាំ​ឆ្នាំ​សិក្សា​២០១៥-២០១៦ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦-២០១៧ ដោយ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​មេភូមិ ចៅសង្កាត់ លោកនាយក នាយករង ព្រមទាំង​លោកគ្រូ អ្នកគ្រូ​យ៉ាងច្រើន​កុះករ ។

​ឯកឧត្តម កើត សុធា បាន​បន្តទៀតថា លោកគ្រូ​អ្នកគ្រូ គឺ​ជា​ឪពុក​ទី​២ របស់​សិស្សា​នុ សិស្ស អ៊ីចឹង​ហើយ ត្រូវ​ធ្វើការ​អប់រំ​ដល់​ពួកគេ​រាល់ថ្ងៃ​គ្មាន​ទីបញ្ចប់ ត្រូវតែ​ផ្តល់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សង្គម ដល់​ពួកគេ និង​ណែនាំ​យ៉ាងណា​ឱ្យ​ពួកគេ​យល់​ដឹង​ច្បាស់​អំពី​បញ្ហា​អា ក្រក់​ក្នុងសង្គម ។​

​លើសពីនេះ ធ្វើ​យ៉ាងណា​សុំ​កុំឱ្យ​មាន​គ្រឿងញៀន ជម្ងឺអេដស៍ និង​ល្បែងស៊ីសង​នៅ​ក្នុង​សាលារៀន ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរ ត្រូវ​ណែនាំ​ពួកគេ​ឱ្យ​ស្គាល់​ពី​ច្បាប់ ព្រោះ​មនុស្ស​កំពុងតែ​ស្លាប់​ជា​ច្រើន​នាក់ រៀងរាល់ថ្ងៃ​ដោយសារ​បញ្ហា​នេះ លើស​ជាង​ជម្ងឺ​អេដស៍​ទៅ​ទៀត ។

​ចំណែក លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាន​ឱ្យដឹងថា លោ ក​គ្រូ​អ្នកគ្រូ​ទាំងអស់​មិន​ត្រូវ​លេង​ហ្វេ​សប៊ុក​នៅក្នុង​ម៉ោង​បង្រៀន​នោះឡើយ ហើយ​នាយក សាលា ត្រូវតែ​ចុះ​ត្រួតពិនិត្យ​មើល​ជា​ប្រចាំ បើ​ឃើញ​មាន​ករណី​នេះ ត្រូវតែ​រាយការណ៍​ជូន​មក​ខាង​មន្ទីរ ដើម្បី​ធ្វើ​ការអប់រំ​ដល់​ពួកគាត់ ព្រោះ​យើង​ជា​គំរូ​ដល់​សិស្ស​ទាំងអស់ ។

​លោក តង់ ធារ៉ា បាន​បន្តទៀតថា លោកគ្រូ​អ្នកគ្រូ ត្រូវតែ​នាំ​យុវជន ឱ្យធ្វើ​អ្វី​មួយដែ ល​មាន​សារប្រយោជន៍​ដល់​សង្គម បើសិន​ជា​អ្នក​ផ្សេង ឃើញ​យើង​ធ្វើ​អំពើ​ល្អ នោះ​នឹង​មាន​អ្នក​មក​ចូលរួម​កាន់តែ​ច្រើនឡើងៗ ហើយ​លើសពីនេះ បើ​លោកគ្រូ​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវតែ​ដេញ​ចេញ​ពី​តួនាទី​របស់​ខ្លួន ហើយ​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង ។

​ចំណែក​នៅក្នុងរ​បា​រយ​ការណ៍ បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការទទួល​សេវា​អប់រំ​មាន​ជា ច្រើន​ដូចជា ខ្វះ​សម្ភារ​ឧបទេស ខ្វះ​គ្រូ ខ្វះ​ឯកសារ​ជំនួយ​ស្មារតី និង​ខ្វះ​អគារ បរិស្ថាន​ក្រៅ​ថ្នាក់​មិន​ទាន់​សមស្រប (​មិន​មាន​ម្លប់​សម្រាប់​កុមារ ជ្រក​លេង​) ប្រមូល​កុមារ​ចូលរៀន​មិនទាន់​អស់​ពី​ក្នុង​ភូមិ (​មាតាបិតា​មិន​មាន​ការបញ្ជូន​កូន មក​សាលារៀន​)  គ្រូ​មិនបាន​ប្រជុំ​បច្ចេកទេស​ថ្ងៃ​ព្រហស្បតិ៍ ខ្វះ​សៀវភៅ​សិក្សា​គោល ប្រាក់ឧបត្ថម្ភ​គ្រូ​មត្តេយ្យ​សិក្សា​សហគម​ន៍​តិច (​ម្ភៃ​ម៉ឺន​រៀល​ក្នុង​១​ខែ​) គ្រូ​មត្តេយ្យ​សិក្សា​សហគម​ន៍​ផ្លាស់ប្តូរ​ញឹកញាប់ ។

​គ្រួសារ​មួយចំនួន​មាន​ទីលំនៅ​មិន​ពិតប្រាកដ ចំណាកស្រុក មាតាបិតា អាណាព្យាបាល អាជ្ញាធរ​មួយចំនួន​មិន​បាន​ជួយ​ជំរុញ និង​តាមដាន​ការសិក្សា​របស់​កូន​គាត់​នៅឡើយ ។ សាលា​មួយចំនួន​មិនទាន​មាន​ផែនទី​ខ្នង​ផ្ទះ និង ក្រុម​បណ្តាញ​តាម​ភូមិ សាលារៀន និង​សហគមន៍​មួយចំនួន​មិនទាន់​មាន​កិច្ចសហការ​ល្អ គ្រូបង្រៀន​មួយចំនួន​គ្មាន​កិច្ច​តែង​ការ និង​សម្ភារ​ឧបទេ ស​សម្បូរបែប សិស្ស​ធ្លាក់​មធ្យមភាគ​មិន​មក​ធ្វើតេស្ត​ចុង​និង​ដើមឆ្នាំ​បាន​គ្រប់​ចំនួន ។ សាលា​មួយចំនួន​ខ្វះ​សម្ភារ​រូបវ័ន្ត​អនាម័យ (​សម្ភារ​វាស់​ស្ទង់ សុខភាព​សិស្ស សម្ភារ​អនាម័យ កន្លែង​លាង​សម្អាត​ដៃ បង្គន់​អនាម័យ និង​ប្រភព​ទឹកស្អាត​) ។ សាលារៀន​មិនទាន់​មាន​កម្មវិធី​អាហារ​ពេលព្រឹក ឬ​កម្មវិធី​អាហារ​រូបត្ថ​ម្ភ ។ សិស្ស​ក្រីក្រ អាហារ​រូបករណ៍​មួយចំនួន​តូច​នៅតែ​បោះបង់​ការសិក្សា ។ បច្ចេកទេស​បង្រៀន​មិន​ទាន់​ឆ្លើយតប​នឹង​សមត្ថភាព​ទទួល​យកចំណេះ​ដឹង​របស់​សិស្ស ដោយ​វិធីសាស្ត្រ​បង្រៀន​ខ្វះ​ការ ផ្សារភ្ជាប់​រវាង​ខ្លឹមសារ​មេរៀន និង​សម្ភារ​ឧបទេស ។ សិស្សានុសិស្ស​មួយចំនួន​មក​ពី​គ្រួសារ ក្រីក្រ លំបាក កំព្រា ហិង្សា ប្រសិទ្ធភាព​នៃ​ការចាប់យក​ចំណេះដឹងរ​បស់​សិស្ស​នៅ​មាន​កម្រិ ត​ទាប ។ ការបង្រៀន​មានតែ​ទ្រឹស្តី ខ្វះ​ការពិសោធ និង​ការស្រាវជ្រាវ ។ ថវិកា​អាហា​រូប​ករ ន៍​បើក​ផ្តល់​មាន​ការយឺតយ៉ាវ ។ ពិបាក​ទំនាក់ទំនង​ជាមួយ​សហ​គ​មន៍ ។ ការទប់ស្កាត់​សិស្ស បោះបង់​ការសិក្សា មិនទាន់​មាន​ប្រសិទ្ធភាព ។

​ជា​ចុងក្រោយ​ក៏​មាន​ការបំពាក់​មេដាយ​មាស ប្រាក់ និង​សម្រិត ជូន​ដល់​លោកគ្រូ អ្នកគ្រូ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបង្រៀន​ដល់​សិស្សានុសិស្ស​ផងដែរ ៕
​ដោយ ៖ នីយ៉ា​

education-pailin-(2) education-pailin-(1) education-pailin-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.