ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ទើប​ចេញពី​ពន្ធនាគារ មិន​អស់​អាល័យ​គុក វិល​ទៅ​វិញ បន្ទាប់​ពី​ចាប់រំលោភ​សេពសន្ថវ លើ​នារី​រងគ្រោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ អធិការ​នគរបាល​ស្រុល​ជើងព្រៃ បាន​បញ្ជូន​ខ្លួន អតិ​ត​ទណ្ឌិត​ម្មាក់ ដែល​បាន​ដោះ​លែ​ហ​ឲ្យមាន​សេរីភាព​ថ្មីៗ ឲ្យទៅ​នៅក្នុង​ពន្ធនាគារ ជា​លើក​ទី​២​ម្តងទៀត ព្រោះតែ​ទណ្ឌិត​ម្នាក់នេះ​មិន​កែ​ខ្លួន ដោយ​បាន​ចាប់រំលោភ​សេពសន្ថវ រហូត​បាន​សំរេច លើ​នារី​មាន​សតិ​មិន​ល្អ ។

​លោក​វរសេនីយ៍ត្រី យ៉ែម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃ បានឲ្យដឹងថា ករណី​រំលោភ​សេពសន្ថវ នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៣:០០​នាទី ថ្ងៃទី​២៨ មករា ២០១៧ នៅ​ក្រោម​ផ្ទះ​ឈ្មោះ សំ ហន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ឪពុក​នារី​រងគ្រោះ មាន​ទីលំនៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ ឆុំ ស៊ឺន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេងុ​ខាងលើ ជា​អតីត​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២១ កក្ត​ដា  ២០១៦ ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ។​
​ចំណែក​នារី​រងគ្រោះ​ឈ្មោះ (​ហ​.​យ​) អាយុ​៣៤​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ល្អ មានផ្ទះ​ក្បែរ​ជនសង្ស័យ ភូមិ​-​ឃុំ​កើតហេតុ ។​

​ស្ត្រី​រងគ្រោះ បានឲ្យដឹងថា នៅពេល​កើតហេតុ នាង​នៅ​ក្រោមផ្ទះ​តែម្នាក់ឯង ពេលនោះ​ស្រាប់តែ​មាន​ឈ្មោះ ឆុំ ស៊ឺន ភេទ​ប្រុស បាន​ចូល​មក​ដល់​ក្រោមផ្ទះ ចាប់​នាង​ផ្តួល​ទៅលើ​គ្រែ ហើយ​រំលោភ​សេពសន្ថវ រហូត​បាន​សំរេច ខណៈ​នោះ​ឪពុក​នាង​បាន​មក​ទាន់ ចាប់​ឈ្មោះ ឆុំ ស៊ឺន ប្រគល់​ជូន​សមត្ថកិច្ច ។​

​លោក សំ ហន (​ឪពុក​នារី​រងគ្រោះ​) បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ លោក​បាន​យក​ម៉ូតូ​ទៅ​លាង ពេល​លាង​ម៉ូតូ​ហើយ ក៍​បណ្តើរ​ម៉ូតូ​មក​ទុក​ក្រោមផ្ទះ ក៍​បាន​ឃើញ​ឈ្មោះ ឆុំ ស៊ឺន កំពុង​រំលោភ​សេពសន្ថវ កូនស្រី​របស់​ខ្លួន ឃើញ​ដូច្នេះ លោក​ក៍​បាន​ចូល​ទៅ​ចាប់​ឈ្មោះ ឆុំ ស៊ឺន ប្រគល់ឲ្យ​សមត្ថកិច្ច ។​

​ជនសង្ស័យ បាន​សារភាព​ថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​នៅ​ក្រោយ​ផ្ទះ​ផ្លាស​ខ្សែចំណង​គោ ហើយ​ដើរ​ត្រឡប់មកវិញ ស្រាប់តែ​ឈ្មោះ ហ​.​យ នៅក្បែ​ផ្ទះ​ស្រែក​ហៅ​ខ្លួន​ឲ្យទៅ​ជិត ហើយក៍​បបួល​ខ្លួន​រួមភេទ ។ ឆុំ ស៊ឺន (​ជនសង្ស័យ​) បន្តថា ពេល​រួមភេទ​រួច​បាន​សំរេច​ហើយ ស្រាប់តែ​ឪពុក​នាង​មក​ទាន់ ក៍​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។​
​ដា​រ៉ា​
​

 

IMG-20170131-WA0099

Filed in: បញ្ហាផ្លូវភេទ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.