ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ស្មៀន​ឃុំ​សាលា​ក្រៅ ជាមួយនឹង​ប្រពន្ធ​កូន​ត្រូវ​គេ​វាយ​សម្លាប់​និង​ដុត​ឆេះ​ខ្លោច​ក្នុងផ្ទះ​

ស្មៀន​ឃុំ​សាលា​ក្រៅ ជាមួយនឹង​ប្រពន្ធ​កូន​ត្រូវ​គេ​វាយ​សម្លាប់​និង​ដុត​ឆេះ​ខ្លោច​ក្នុងផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ ស្មៀន​ឃុំ​សាលា​ក្រៅ ជាមួយនឹង​ប្រពន្ធ​កូន​ត្រូវ​គេ​វាយ​សម្លាប់​ចង​លួស​រឹត​ក និង​ដុត​ឆេះ​ខ្លោច​ក្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​អូរ​៧៥ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​សាកសព​និង​ស្រាវជ្រាវ​រក​មុខសញ្ញា​ផងដែរ​។​

​សាក្សី​ឈ្មោះ​ឆោម ចំណាន អាយុ ៣២​ឆ្នាំ ជា​បង​ជនរងគ្រោះ​ដែល​មាន​ផ្ទះ​ជាប់​គ្នា​បាន​រៀបរាប់ថា វេលា​ម៉ោង​១២ រំលង​អធ្រាត្រ នៅពេល​ដែល​គាត់​កំពុងតែ​ដេក​លង់លក់ ស្រាប់តែ​ឮ​ស្នូរ​រប៉េះរប៉ោះ ហើយ​ឃើញ​ភ្លើង​ក្រហម គាត់​ក៏​រត់​ចេញមកក្រៅ​ទើប​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​របស់​បងខ្លួន​។ ពេលនោះ​គាត់​ក៏​បាន​ឃើញ​ម៉ូតូ​ជនសង្ស័យ​២​គ្រឿង​បាន​ជិះ​ចេញ បន្ទាប់​មក​គាត់​ក៏​បាន​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ​ពន្លត់ភ្លើង ទើប​ដឹង​ថា​បង​និង​ក្មួយ​របស់​ខ្លួន​បាន​ស្លាប់បាត់​ទៅ​ហើយ​។

​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ ហេង រ៉ាវី អាយុ ២៨​ឆ្នាំ​មុខរបរ​ជា​ស្មៀន​ឃុំ​សាលា​ក្រៅ​និង​ជា​ម្ចាស់​សៃឡូទ​ទួល​ទិញ​ពោត​ដំឡូង​ផងដែរ​និង​ប្រពន្ធ​-​ឈ្មោះ ធី ផល​ឡៃ អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់ហួយ និង​កូន​ឈ្មោះ ហេង ម៉េង​ជូ អាយុ ៦​ខែ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​នេះ​គឺជា​អំពើ​ឃាតកម្ម ដោយសារ​គំនុំ វាយ​រឹត​ក​សម្លាប់​រួច​ដុត​ផ្ទះ​ជា​ក្រោយ​    ​ព្រោះ ជនរងគ្រោះ​សុទ្ធតែ​មាន​លួស​រុំ​ជាប់​បំពង​ក​ ​សមត្ថកិច្ច​ កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕

2014_11_21b (2) 2014_11_21b 2014_11_21b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.