ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះសីហនុ  ÷ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។

ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣១នាក់ ស្រី ៥៤នាក់ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីចំនួន ១០នាក់ ក្នុងនោះសម្រាប់សាលាខេត្តព្រះសីហនុ ចំនួន ៦នាក់ និងក្រុងកោះរ៉ុង ចំនួន ៤នាក់ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ចធ្វើជាគណកម្មការ អនុគណៈកម្មការ ក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។

ឯកឧត្តមអភិបាលខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តព្រះសីហនុ បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា យើងត្រូវត្រួតពិនិត្យនៅតាមក្រុងស្រុក ដើម្បីសុំគោលការណ៍ជ្រើសរើសមន្ត្រីដើម្បីបំពេញបន្ថែម ចៀសវាងការប្រមូលផ្តុំនៅតែទីប្រជុំជន ហើយត្រូវពង្រាយមន្ត្រីទៅដល់ក្រុងស្រុកដែលខ្វះមន្ត្រី ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.