ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈប្រព័ន្ធ នៅស្រុកបន្ទាយមាស

ពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈប្រព័ន្ធ នៅស្រុកបន្ទាយមាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈប្រព័ន្ធ នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់មការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបថាដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្ត កំពត បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៣ សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦០៧.៣៩២ ក្បាលដី ស្មើនឹង ៧៥,៩២% នៃក្បាលឌី ប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី ចែកបណ្ណដល់ដៃប្រជាពលរដ្ឋក្នុងខេត្ត បានចំនួន ៥៣៧.៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃក្បាលដឺប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី សរុបផ្ទៃដីទំហំ ១៥២.៨២២ ហិកតា ។

ដោយឡែកដំណើរការចុះបញ្ជីដីជាប្រព័ន្ធនៅស្រុកបន្ទាយមាសចាប់ផ្តើមដំណើរការពីឆ្នាំ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១២ ឆ្នាំហើយ។ ស្រុកបន្ទាយមាសមានឃុំចំនួន១៥ ភូមិចំនួន៨៨ និងបានចុះបញ្ជីរួចចំនួន៦១ភូមិ (៦៩,៣%នៃ៨៨ភូមិ) ភូមិបន្ទាយមាស ជាភូមិទី៦២ ដែលបានកំណត់ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមានក្បាលដីប៉ាន់ស្មានចំនួនប្រមាណ ១.១០០ ក្បាលដី៕ សេង ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.