ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោក ប៉ាន សូរស័ក្តិ រាយការណ៍អំពីលទ្ធផលវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

លោក ប៉ាន សូរស័ក្តិ រាយការណ៍អំពីលទ្ធផលវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសង្ខេបនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជូនដល់អង្គប្រជុំ។

លោករដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ បានរៀបចំឡើង ស្របតាមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពជាដៃគូអាស៊ី-អឺរ៉ុប កិច្ចសហប្រតិបត្តិការសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់ និងសកល ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។ បន្ថែមពីនេះ វេទិកាក៏បានពិភាក្សាលើបញ្ហាសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា រួមមានប្រព័ន្ធពហុភាគីនិយមរបស់អង្គការពាណិជ្ជកម្មពិភពលោក អនុភាវូនីកម្មភាពជាដៃគូអាស៊ី-អឺរ៉ុបសម្រាប់ច្រវាក់តម្លៃសកល ការសម្របខ្លួនទៅនឹងបដិវត្តឧស្សាហកម្ម៤.០ សហគ្រិនភាពសម្រាប់យុវជននិងស្រ្តី និងការទូតសេដ្ឋកិច្ចរវាងអាស៊ី-អឺរ៉ុប សំដៅឈានទៅបរិយាប័ន្ន និងនិរន្តរភាពនៃកំណើន សម្រាប់តំបន់ទាំងពីរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា ប្រទេសមកពីអាស៊ី-អឺរ៉ុប បានកត់សម្គាល់នូវតួនាទីនៃពហុភាគីនិយម ផ្សារភ្ជាប់នឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី ដែលជាកត្តាគន្លឹះក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកំណើន។ កម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អ៊ឺរ៉ុប ។

នៅចុងបញ្ចប់នៃរបាយការណ៍ លោករដ្ឋមន្ត្រីបានជម្រាបជូនថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាដ៏មានសារៈសំខាន់នេះ ហើយក៏បានសម្តែងសេចក្ដីដឹងគុណ និងការគោរពដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានរួមចំណែកធ្វើឱ្យវេទិកានេះទទួលបាននូវលទ្ធផលជាផ្លែផ្កា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.