ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

«បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

«បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

«បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ខេត្តកំពង់ស្ពឺ ៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ២០២១​ ក្រោមប្រធានបទ​ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»​ នៅថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់កុមារកំព្រា​-កុមារផ្ទុកមេរោគអេដស៍​ចំនួន​ ១២២នាក់​ និងបុគ្គលិកចំនួន​ ៣៣នាក់​ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ ដដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលនោះ​ លោកស្រី ពុំ​ ចន្ទីនី​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះក្មួយៗចៅៗទាំងអស់​ ជាពិសេសពាំនាំនូវការកោតសរសេីរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោក​ ចន​ តាកឺ​ ម្ចាស់មូលនិធិ​ និងជាទីប្រឹក្សារបស់អង្គការ​ ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស​ និងបុគ្គលិកទាំងអស់​ ដែលបានយកអស់កម្លាំងកាយចិត្តជួយចិញ្ចឹមបីបាច់​ ផ្តល់ក្តីសង្ឃឹម​ ភាពកក់ក្តៅ​ និងការអប់រំដល់កុមារទាំងអស់​ចាប់តាំងពីឆ្នាំ២០០៦​ រហូតដល់មានយុវជនជាច្រេីនបានសិក្សាចប់ថ្នាក់មហាវិទ្យាល័យ​ និងជំនាញផ្សេងៗ​ មានសមត្ថភាពរកការងារធ្វេីសមរម្យ​ អាចចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ​ ស្មេីមុខស្មេីមាត់នៅក្នុងសង្គម។ ទន្ទឹមនឹងនេះ​ លោកស្រី បានផ្តាំផ្ញេីដល់ក្មួយៗចៅៗទាំងអស់​ ត្រូវចេះស្រឡាញ់​ សាមគ្គីគ្នា​ ជួយគ្នាទៅវិញទៅមក​ ហេីយត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែ ជាពិសេស​ត្រូវរស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន​ «៣ការពារ​ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ជាកិច្ចឆ្លេីយតប​ លោក​ ចន​ តាកឺ​ តំណាងឱ្យអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ និងជំនួសមុខឱ្យកុមារ-បុគ្គលិកទាំងអស់​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចាត់ឱ្យសហការីចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។ ជាមួយគ្នានេះ​ លោក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ និងរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍​ដល់កុមាររងគ្រោះទាំងអស់​ ដែលអាចធ្វេីឱ្យកុមារអាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា​ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ លោក​ ចន​ តាកឺ​ បានថ្លែងដោយមោទនភាពថា​ «គ្មានកុមារណាម្នាក់​ គ្មានបុគ្គលិកណាម្នាក់​នៃអង្គការ​ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡេីយ។ កុមារនិងបុគ្គលិកទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩​។ ប្រទេសកម្ពុជា​ គឺជាប្រទេសដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩​ ដល់ប្រជាជនបានច្រេីនជាងគេបំផុត​ ដែលមិនមែនជារឿងចៃដន្យឡេីយ​ ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នេីម​ និងផែនការយុទ្ធសាស្ត្រ​ច្បាស់លាស់របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​»។

សូមបញ្ជាក់ថា​ អំណោយផ្តល់ជូនអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ រួមមាន​ ៖​ អង្ករ​ ២តោន,​ មី​ ៣០កេស​,​ ត្រីខ​ ៥កេស,​ ទឹកត្រី​ ១០យួរ​,​ ទឹកស៊ីអ៉ីវ​ ១០យួរ​,​ អំបិល​ ២០០គីឡូក្រាម​,​ ប្រេងឆា​ ២កេស,​ ទឹកភេសជ្ជៈ​ ២០កេស,​ ទឹកបរិសុទ្ធ​ ២០កេស,​ កន្ត្រៃកាត់ក្រចក​ ៥កំប៉ុង,​ តំបៀត​ ៥កំប៉ុង​,​ ច្រាស់ដុសធ្មេញ​ ២កេស,​ ម៉ាស់​ ២កេស,​ ជែល​ ៥កេស​,​ សម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩​ និងថវិកាចំនួន​ ៥លានរៀល​។ ដោយឡែក​ ផ្តល់ជូន​ បុគ្គលិកចំនួន​ ៣៣នាក់​ ក្នុងម្នាក់ៗថវិកា​ ១០ម៉ឺនរៀល​៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.