ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

កងពលធំអន្តរាគមន៍លេខ២ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងភេរវកម្ម ឆ្នាំ២០២១

កងពលធំអន្តរាគមន៍លេខ២ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងភេរវកម្ម ឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

កងពលធំអន្តរាគមន៍លេខ២ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងភេរវកម្ម ឆ្នាំ២០២១

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ ក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។

តាមរបាយការណ៍បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ ចំនួន ០១ វគ្គ មានសិក្ខាកាមហ្វឹកហ្វឺន ១១៦ នាក់ និងយោធាចារ្យ ១០ នាក់ សរុបក្នុងវគ្គសិក្សា ១២៦ នាក់ សិក្សារយៈពេល ៧៣ ថ្ងៃ ដោយចាប់ផ្ដើមហ្វឹកហាត់ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

 ឧត្តមសេនីយ៍ឯក កែវ ធី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពពីសំណាក់លោកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ដល់សិក្ខាកាមវគ្គបំប៉នគ្រប់មុខជំនាញ។លោកមេបញ្ជាការ​ ក៏បានសំដែងការកោតសរសើរ និងវាយ តម្លៃខ្ពស់ ដល់វរសេនាតូចស៊ើបការណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនបំប៉នជំនាញ​ដល់សិក្ខាកាម​ ព្រមទាំងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះ បណ្ដាលធនធានមនុស្ស បានច្រើនវគ្គក្នុងពេលកន្លងមក។            

ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍បញ្ជាក់ថា៖ រាល់ការហ្វឹកហ្វឺនបំប៉នមុខជំនាញទាំងអស់គឺសុទ្ធតែមានសារៈសំខាន់សម្រាប់គោលដៅតែមួយគត់​ គឺបម្រើដល់កិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ លោកបន្តថា៖ ក្នុងពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានស្ថិរភាព និងមានសុខសន្តិភាព កងទ័ពបានដើរតួសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការរក្សាសន្តិសុខសង្គម ដែលបញ្ហានេះ​ គឺទាមទារឲ្យកងកំលាំង មានចំណេះដឹង​ លើផ្នែកយុទ្ធសាស្រ្ត និងមានការហ្វឹកហ្វឺននៅលើជំនាញឥតឈប់ឈរ។ 

ឧត្តមសេនីយ៍ឯក កែវ ធី ក៏បានផ្តាំផ្ញើដល់កម្មសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខចដាក់ខិតខំរៀនសូត្រ គ្រប់មុខជំនាញ ដើម្បីបង្កើនចំណេះដឹង អោយមានភាពស្ទាត់ ជំនាញ ដើម្បីចេញទៅបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចបានលទ្ធ ផលល្អនិងប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោឲ្យបានដាច់ខាត៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.