ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១  លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ តាមប្រព័ន្ធវីដេអូ Zoom នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ Prawit Wngsuwon ឧបនាយករដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សា MRC តំណាងនៃព្រះរាជាណាចក្រថៃ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២១ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៤៣ រូប។
កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការការងាររបស់ MRC ឆ្នាំ២០២១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការតំបន់, ការលើកកម្ពស់កិច្ចដំណើរការស្ថាប័ននិងការអនុវត្តការងារ, ការជ្រើសរើសនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ពីប្រទេសឡាវ សម្រាប់ឆ្នាំ២០២២-២០២៤ការត្រៀមរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ, ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការប្រើប្រាស់ទឹកនិងការពិនិត្យតាមដានទន្លេ, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ផែនការងារបច្ចុប្បន្នភាពរបស់ MRC សម្រាប់ឆ្នាំ២០២២ និងកិច្ចការសំខាន់មួយចំនួនទៀត ។
កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តលើវិធានផ្ទៃក្នុងបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC និងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គក្រោម ។

នៅក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិក MRC ក៏ដូចជាដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនិងសមិទ្ធផល ដែល MRC សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ និងបានប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាឲ្យកាន់តែសកម្មថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំ គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០២៣ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ៕

                             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.