ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ

សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម័យប្រឡងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល ដើម្បីទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ (ក្របខ័ណ្ឌមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល) ថា កាលបរិច្ឆេទ នៃការប្រឡងនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំង ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩.០០ នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនទាំងពីរភេទត្រូវរួសរាន់មកមណ្ឌលប្រឡង ដើម្បីអនុវត្តវិធានការសុខាភិបាល ដោយត្រូវវាស់កំដៅ ពាក់ម៉ាសគ្រប់ពេល (លើកលែងពេលមន្ត្រីអនុរក្សស្នើសុំឱ្យដោះម៉ាស) រក្សាគម្លាតសុវត្ថិភាព – លាងដៃជាមួយ អាល់កុល បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ លិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលក្នុងបរិវេណ មណ្ឌលប្រឡង។ក្នុងករណីពុំមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ គណៈ កម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យចូលក្នុងមណ្ឌលដើម្បីប្រឡងឡើយ។

ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងបានទៅតាមទីកន្លែង ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡងៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.