ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនា ធិការ​ យោធភូមិភាគទី​៥​ អញ្ជើញ​ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគដែលជាអំណោយ ដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ជូនដល់កងកម្លាំង​ ដែលកំពុងបំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លង ដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩​ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្នុងភូមិសាស្រ្ត​ទិសទី២​ យោធភូមិភាគទី៥។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជា ការកងពលតូចថ្មើរជើងលេខ៥៣ បានមានកិត្តិយស និងសេចក្តីសោមនស្សរីក រាយក្រៃលែងដោយបានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិ យស អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព ជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃអស់រយ:ពេល១១ខែកន្លងមក។

ជំនួសមុខអង្គពិធី និងក្នុងនាមលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនៅ ពេលនេះ ជាពិសេស ក៏សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេ បញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ ជូនកង កម្លាំង។

នេះសបញ្ជាក់ថា លោកមេបញ្ជាការបានយកចិត្តទុកដាក់ជាប់ជានិច្ច នូវសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្មបំពេញភារកិច្ចទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេ បញ្ជាការក៏បានរាយការណ៍ជូនអធិបតីអំពីលទ្ធផលរយ:ពេល១១ខែកន្លងមក ដែលកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលលទ្ធផលទប់ស្កាត់ពលករលួចឆ្លងដែនពីប្រទេសថៃ និងឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសថៃបានចំនួន១៦.៤៦០ នាក់ ក្នុងនោះ ស្រីចំនួន៦.៤៦០ នាក់ និងកុមារចំនួន១.៨៣៣ នាក់៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.