ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្មដល់មន្ត្រីប្រមូលចំណូលនៅតាមស្ថានីយជញ្ជីង និងអង្គភាពថវិកាក្រោមឱវាទក្រសួង

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្មដល់មន្ត្រីប្រមូលចំណូលនៅតាមស្ថានីយជញ្ជីង និងអង្គភាពថវិកាក្រោមឱវាទក្រសួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តសៀមរាប ឯកឧត្តមអនុរដ្ឋលេខាធិការ ជួប សុភក្តិ តំណាងឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្មដល់មន្ត្រីប្រមូលចំណូលនៅតាមស្ថានីយជញ្ជីង និងអង្គភាពថវិកាក្រោមឱវាទក្រសួង។

កម្មវិធីនេះមានការចូលរួមពីអង្គភាពថវិកា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្តទាំង២៥ មន្ត្រីមកពីស្ថានីយជញ្ជីងចំនួន៣០កន្លែងទូទាំងប្រទេស និងមានការចូលរួមធ្វើបង្ហាញពីគ្រូបង្គោលមកពីអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន១២០រូប។

កម្មវិធីសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌគណៈកម្មការកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀតដល់មន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងមន្ត្រីនៃស្ថានីយជញ្ជីងទាំងអស់អំពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាដើម្បីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពថវិកាក្រោមឱវាទក្រសួងផងដែរ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះសម្រាប់មន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងមន្ត្រីស្ថានីយជញ្ជីងទាំងអស់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀតអំពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្មឱ្យបានគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គសិក្ខាកាមទាំងអស់ផ្ដោតការយកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទៅលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀត សម្រាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃស្របតាមនីតិវិធី ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.