ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

ខេត្ត​កែប​និង​ការអភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ថ្វី​ត្បិត​រមណីយដ្ឋាន​ខេត្ត​កែប មាន​ទំហំ​ផ្ទៃដី​តូច​ជាង​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​បើ​ផ្តោត​លើ​វិស័យ​ទេសចរណ៍ គឺ​មាន​សក្តានុពល​ខ្ពស់ មិន​ចាញ់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ទៃ​ឡើយ ដោយ​អំឡុង​ពេល​បច្ចុប្បន្ន​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ ក៏​ត្រូវបាន​រៀបចំ​ស្តា និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ផ្នែក និង​គ្រប់​វិស័យ ដែល​បាន​ធ្វើឱ្យ​ខេត្ត​កែប​កាន់តែ​មាន​ភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល ។​

​ជាទូទៅ​មហាជន​ភាគច្រើន​ជា​អ្នក​ទេសចរណ៍​តែងតែ​ផ្តោតអារម្មណ៍​នូវ​សម្រស់​ធម្មជាតិ​នៃ​តំបន់​ឆ្នេរកែប​ពិសេស​ព្រៃកោងកាង​ដែល​ដុះ​នៅ​ប្រប​មាត់​ឆ្នេរ គាប់​ជួន​បច្ចុប្បន្ន អាជ្ញាធរខេត្ត​ក៏​បាន​ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ស្ថាបនា​ដងផ្លូវ​សសៀរ​តាម​មាត់​ឆ្នេរ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​មាន​ប្រវែង​រាប់សិប​គីឡូម៉ែត្រ​ផងដែរ ហើយក៏​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព ។ លើសពីនេះ ដងផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប ក៏​ត្រូវបាន​ស្ថាបនា​ដោយ​ពង្រីក​អ័ក្ស​ផ្លូវ​ដ៏​ធំ​ទូលាយ ពិសេស​កំណាត់​ផ្លូវ​ចាប់​ពី​រង្វង់​មូល​សេះស​មកកាន់់​ឆ្នេរ​លេង​ទឹក ។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​កែប​បាន​ឱ្យដឹងថា រមណីយដ្ឋាន​ឆ្នេរកែប បច្ចុប្បន្ន​ពិតជា​មាន​ការរីកចម្រើន​ខាង​វិស័យ​ទេសចរណ៍ បើ​រាប់​បញ្ចូល​ទាំង​អ្នកដំណើរ​ក្នុងស្រុក​ផង គឺ​នៅ​តាម​ដងផ្លូវ​នានា​ពិតជា​ត្រូវ​កកស្ទះ ពិសេស​ក្រុម​ភ្ញៀវ​ទេសចរណ៍​តែងតែ​នាំគ្នា​សំរុកចូល​មក​លំហែ​នៅ​ថ្ង​បុណ្យ​ជាតិ​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ឆ្លង​ឆ្នាំ​សកល បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​៘ លើសពី​នេះ​សូម្បី​តែ​ថ្ងៃ​ធម្មតា​ក៏​មាន​អ្នក​ទេសចរណ៍​មក​លេង​ដែរ ទើប​ឯកឧត្តម​អភិបាលខេត្ត​កែប​ជម្រុញ​ឱ្យ​មាន​ការស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ជុំវិញ​ទីប្រជុំជន​ខេត្ត​តែ​ម្តង ។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ទីប្រជំជន​សេះស មកកាន់​មាត់សមុទ្រ​នោះ​មាន​ប្រវែង​7800​ម៉ែត្រ ដោយ​បាន​ស្ថាបនា​រួចរាល់​ប្រវែង​4450​ម៉ែត្រ ក្រាល​ដោយ​បេតុង​កៅស៊ូ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំណែក​ចំងាយ​ផ្លូវ​នៅ​សល់​ប្រវែង​3350​ម៉ែត្រ​ទៀត​ត្រូវបាន​ពង្រីក​រួចរាល់​ប៉ុន្តែ​មិនទាន់​ក្រាល​កៅស៊ូ តែ​យើង​នឹង​សំរេច​ផែនការ​ឱ្យ​បាន​រួចរាល់​នា​បំណាច់​ឆ្នាំ​2018​ខាងមុខ ។​

​លោក ម៉ម ទូច ក៏បាន​លើកឡើង​ទៀត​ថា ដោយឡែក ផ្លូវ​សសៀរ​មាត់​ឆ្នេរ​ទៅកាន់​ឆ្នេរ​អង្កោល ដែល​ចាក់​ពង្រីក​លាយ​ថ្មភ្នំ​មាន​ប្រវែង​14630 ម៉ែត្រ​នោះ ឥឡូវ​យើង​សំរេច​ផែនការ​បាន​8925​ម៉ែត្រ​ហើយ ក្នុងនោះ​ក៏​បាន​ស្ថាបនា​ស្ពាន​ពីរ​កន្លែង​ដែល​ជា​សំណង់​សិល្បៈការ ឯ​ផ្លូវ​សេសសល់​យើង​នឹង​បន្ត​អនុវត្ត​នាពេល​ក្រោយ​គី​អាស្រ័យ​លើ​កញ្ចប់​ថវិកា ។​

​ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប​ក៏បាន​លើកឡើង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ លោក​បាន​និង​កំពុង​ជំរុញ​ដល់​គ្រប់​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត ពិសេស​មន្ទីរជំនាញ​លៃលក​យ៉ាងណា​រួបរួម​គ្នា​អនុវត្តន៍​ផែនការ​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ជា​ប្រយោជន៍​សំរាប់​បំរើ​ប្រជាពលរដ្ឋ ក៏ដូចជា​សង្គមជាតិ​ទាំងមូល ។ ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា ដើម្បី​បំរើ​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ក្នុងនាម​ជា​អាជ្ញាធរ​លោក​ខិតខំ​ពុះពា​ធ្វើ​កិច្ច​ការ​មិន​ស្គាល់​ថ្ងៃ​សំរាក​ឡើយ ព្រោះ​រយៈពេល​នេះ ក្រុម​អ្នក​ទេសចរណ៍​កាន់តែ​សំរុក​មក​លំហែរ​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​កាន់តែ​ទ្វេរ​ដង មិន​ថា​ថ្ងៃបុណ្យ​សូម្បីតែ​ថ្ងៃ​ធម្មតា​ក៏​មាន​មនុស្ស​អ៊ូអ​រដែរ ។​

​ឯកឧត្តម​បានឱ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន ក្រុម​ភ្ញៀវ​ចូល​មក​ខេត្ត​កែប​មិន​សំដៅ​តែ​នៅ​តាម​មាត់​ឆ្នេរកែប​ទេ ដោយ​មួយផ្នែក​ក៏​បន្ត​ជិះ​ទូក​ទៅ​លំហែរ​នៅឯ​កោះ​ទន្សាយ ដែល​មាន​ចំងាយ​ពី​មាត់​ឆ្នេរកែប​ប្រមាណ​ជាង​5​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។​

​មជ្ឈដ្ឋាន​ជាច្រើន​តែងតែ​ឱ្យ​តម្លៃ​រមណីយដ្ឋាន​ឆ្នេរកែប​បៀ​ប ប្រដូច​ជា​ឋាន​តុ​សិត ព្រោះតែ​រមណីយដ្ឋាន​នេះ សំបូរ​ដោយ​ខ្យល់អាកាស​បរិសុទ្ធ ដែល​បាន​ធ្វើឱ្យ​ពួកគេ​អាច​បំបាត់​ភាព​កង្វល់​ខណៈ​ដែល​គេ​បាន​មក​លំហែរ​នៅទីនេះ ។ មិនតែប៉ុណ្ណោះ ធម្មជាតិ​នៅក្នុង​តំបន់​ខេត្ត​កែប​ពិតជា​មាន​សម្រស់​ដ៏​ត្រកាល​មានព្រៃ​ប្រឹក្សា មាន​ផ្ទៃសមុទ្រ​ពណ៏​ខៀវស្រងាត់ មាន​ឆ្នេរ​ខ្សាច់ពណ៏ស​ស្បុ​ស ថែមទាំង​មាន​អាហារ​ដ៏​មានឱជារស​និង​មាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​។​

​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កែប ដែល​ជានិច្ចកាល​បាន​ប្រឹងប្រែង​អស់ពី​កំលាំងកាយ ចិត្ត ទាំង​កំលាំង​ស្មារតី ទើប​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ថែម​ទាំង​មាន​ការរីកចំរើន​ស្ទើ​គ្រប់​វិស័យ​។​យ៉ាងណាមិញ​ការ​មក​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរ​កែប​ពិតជា​ទទួលបាន​អត្ថប្រយោជន៍គ៏​គំនិត​បញ្ញា​ភ្លឺ​ថ្លា វាងវៃ​និង​ប្រកបដោយ​សុវត្ថិភាព​ជា​ចំបង ៕

 

IMG-20170130-WA0059 IMG-20170130-WA0058 IMG-20170130-WA0057 IMG-20170130-WA0070 IMG-20170130-WA0069 IMG-20170130-WA0068 IMG-20170130-WA0067 IMG-20170130-WA0066 IMG-20170130-WA0065 IMG-20170130-WA0064 IMG-20170130-WA0063 IMG-20170130-WA0062 IMG-20170130-WA0061 IMG-20170130-WA0060

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.