ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

សម្តេច ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

សម្តេច ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

(ភ្នំពេញ) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិឆ្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថាទោះស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែកិច្ចប្រជុំ ASEP11 បានធ្វើឡើងតាមប្រព័ន្ធនិម្មិតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទន។ ប្រទេសសមាជិក ASEM ចំនួន ៣១ មកពីទ្វីបទាំងពីរ សរុបប្រតិភូប្រមាណជាង ១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ជាអាទិ៍ EU, ASEAN និង UPF បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ASEP11 ទទួលបាននូវការចូលរួមសម្តែងមតិជាច្រើន បង្ហាញអំពីការប្តេជ្ញាចិត្ត និងសារៈសំខាន់នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM ។ តាមរយៈការពិភាក្សាដោយស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័តលើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ព្រមទាំងផ្តល់ជាសំណើគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះ សំដៅបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទំាងមូល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្តថា ASEP11 បានសង្កត់ធ្ងន់អំពីតម្លៃនៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រមទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នាទៅវិញទៅមក។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥ និង២៦វិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.