ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលា

រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលា

ខេត្តកំពត៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅ ជូនដល់គណៈគ្រប់គ្រងសាលា ដែលសមិទ្ធិផលថ្មីនេះ ត្រូវបានប្រសូត្រចេញពីការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) លើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យខេត្តទាំង១១ទីតាំង (PTTCs)  ដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។ 

ការកសាងសមត្ថភាពគ្រូបង្រៀនបឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់ កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍលើជំនាញឌីជីថលបន្ថែមទៀត។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបានធ្វើការពិភាក្សាពិគ្រោះយោបល់ និងផ្អែកលើតម្រូវការជាក់ស្តែងគ្រឹះស្ថានគរុកោសល្យ និងវិក្រឹតការខេត្តទាំង១១ ដែលត្រូវបានកែលម្អមានទីតាំងនៅខេត្តបន្ទាយមានជ័យ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ ព្រះសីហនុ ព្រះវិហារ ពោធិសាត់ ស្ទឹងត្រែង និងស្វាយរៀង។

 ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ | នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត ចូលរួមតំណាងអង្គការយូណេស្កូ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវជាច្រើនរូបទៀត។

នៅក្នុងអង្គពិធីនេះ លោកបានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានជួយសហការឧបត្ថមគាំទ្រជួយជួសជុលកែលម្អដល់សាលាគរុកោសល្យគោលដៅទាំង១១ទីតាំង ធ្វើឲ្យសមិទ្ធិផលទាំងអស់នេះសម្រេចបានទៅតាមការគ្រោងទុក។ បន្ទាប់ពីប្រសាសន៍ចំណាប់អារម្មណ៍រួច អង្គពិធីមានការរៀបចំ ជូនថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ ព្រមទាំងអង្គភាពពាក់ព័ន្ធ ធ្វើការប្រគល់ជូននូវ៖

១-ពិធីប្រគល់វិញ្ញាបនបត្រជូនគណៈគ្រប់គ្រងសាលាគរុកោសល្យគោលដៅទាំង ១១ទីតាំង។

២-ពិធីប្រគល់ពានរង្វាន់សម្តេចតេជោសែន ជ័យលាភីនាយកសាលាល្អ ឆ្នាំសិក្សា២០១៩-២០២០ ដល់លោកស្រី តុប ធីតា នាយិកាវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។

៣-ពិធីប្រគល់-ទទួល កុំព្យូទ័របន្ទះ រវាងអង្គការយូណេស្កូ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។

ឆ្លៀតក្នុងឱកាសនេះរដ្ឋមន្ត្រីបានមានប្រសាសន៍វាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។ ជាពិសេស លោករដ្ឋមន្ត្រីសង្ឃឹមថាការបង្កើតបន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការគាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្សទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោក Sarlar Umar Alam ដែលតែងតែជួយឧបត្ថមគាំទ្រដល់វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាលកម្ពុជាផងដែរ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.