ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

ភ្លើង​ឆេះ​ភ្នំ​ស្វាយ​រយ​:​ពេល​៩​ម៉ោង​ទើប​សមត្ថកិច្ច​និង​អជ្ញាធរ​ពន្លត់​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ភ្លើង​ឆេះ​រាលដាល​១​ចំហៀង​ភ្នំ​ស្វាយ ខ្ទេច​អស់ មិន​ដឹង​មូលហេតុ រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ចំនួន ៣ គ្រឿង និង​កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ជាច្រើន​នាក់ ជួយ​ពន្លត់ តាំងពី​ម៉ោង​៤​ល្ងាច ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០១៧ រហូតដល់​ម៉ោង​១​យប់​ឈានចូល​ថ្ងៃទី​២៩​ខែ​មករា​ឆ្នាំ​២០១៧​ទើប​ភ្លើង​រលត់​ជា​ស្វា​ពរ​។

​ហេតុការណ៍​ឆេះ​នៅ​ចំណុច​ភ្នំ​ស្វាយ​ខាងលិច ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​តាម​សាក្សី​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​និង​ភ្នែក​បាន​និយាយថា ភ្លើង​ឆេះ​ភ្នំ​ស្វាយ​នេះ​ឆេះ​ស្មៅ​ចេញពី​ចំណុច​ក្រោយ​ប៉ុស្តិ៍​រដ្ឋ​នគរបាល​អូរ​អំបិល រាលដាល​បន្តិច​ម្តង រហូត​ស្របពេលនោះ មាន​រថយន្ត​៣​គ្រឿង របស់​ស្នងការ​ចេញ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ដែរ​
​តែ​ភ្លើង​នៅតែ​ឆេះ​បន្ត ព្រោះ​ទុយោ​បាញ់​មិន​ដល់ បានត្រឹមតែ​ប្រុងប្រយ័ត្ន យក​ទុយោ​ទឹក​បាញ់​តាម​តាម​ជើងភ្នំ​ឲ្យ​សើម​កុំឲ្យ​ភ្លើង​ឆេះ​បន្ត​។​

​លោក អាត់ ខែម ស្នងការ​ក៏​មាន​ប្រសាសន៍​ដែរ​ថា លោក​កំពង់តែ​ធ្វើ​ការស្រាវជ្រាវ រក​ដើមហេតុ​អំពី​បញ្ហា​ភ្លើង​ឆេះ​ភ្នំ​ស្វាយ​នេះ មកពី​មូលហេតុ​អ្វី ។ លុះ​នៅ​វេលា​ម៉ោង​ជិត ៨ យប់ ដោយសារតែ​ភ្លើង​នៅ​ឆេះ​បន្ត​នោះ ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កំលាំង​សមត្ថកិច្ច​ទាំងអស់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បីឲ្យ​ចេញជួយ​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​រាលដាល់​ជិត​ដល់​ក្រោយ់​សាលាខេត្ត ពេល​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តគ​មន៍​នាំគ្នា​ពន្លត់ភ្លើង​យ៉ាង​ស្រ​ស្រាំ​រួចមក ក្នុង​ការជួយ​ពន្លត់ភ្លើង ឆេះ​ភ្នំ​ស្វាយ​នេះ រហូតដល់​ម៉ោង​១​យប់​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ។ សំណាង​ណាស់ ភ្លើង​ដែល​ឆេះ​មាន​រយ​:​ពេល​៩​ម៉ោង មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស និង​ឆេះ​ដល់​ផ្ទះ​ប្រជាព​លត​ដ្ឋ​ដែល​រស់នៅ​តាម​ជើងភ្នំ​នោះឡើយ ។ ក្នុងនោះដែរ ឯកឧត្តម សួន បវរ បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​សូម​មេត្តា​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា មុន​និង​ចេញពី​ផ្ទះ​មើល​ភ្លើង​ក្នុង​ចង្ក្រាន បិត​កុងតាក់​ឲ្យបាន​ត្រឹមត្រូវ មិន​ត្រូវ​ដុត​ធូប ទាន ផ្ន​ក់ភ្លើង​ទុកចោល បោះ​កន្ទុយបារី​ពាសវាល​ពាសកាល ពិសេស​ក្នុង​ចូល​ឆ្នាំ​ចិន មិន​ឲ្យ​ក្មេង​លេង​បោះ​ផាវ​ពេញ​ក្នុង​ភូមិ​ជាដាច់ខាត ។​

​ប្រជាពលរដ្ឋ​ទាំងអស់​បើ​ដឹង​ថា នៅ​ភូមិ​ណា​មាន​ភ្លើង​ឆេះ​ផ្ទះ​ត្រូវរាយការណ៍ជូន​ស្នងការ​ជាបន្ទាន់ ដើម្បី​បញ្ចេញ​រថយន្ត​ទៅ​ពន្លត់ភ្លើង​ភ្លាមៗ​ឲ្យទាន់​ពេលវេលា កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ដ៏ទៃទៀត ៕
​

 

IMG-20170129-WA0018 IMG-20170129-WA0019 IMG-20170129-WA0016

Filed in: អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.