ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ពិធីប្រគល់ ទទួលមុងជ្រលក់ថ្នាំជាគម្រោងរបស់​នាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ

ពិធីប្រគល់ ទទួលមុងជ្រលក់ថ្នាំជាគម្រោងរបស់​នាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធី ទទួល និងប្រគល់មុងជ្រលក់ថ្នាំ ចំនួន ១៣៩កញ្ចប់ ស្មើនឹងចំនួន ៦.៩៥០មុង ដែលជាគម្រោងរបស់​នាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ ដែល​ដឹកនាំដោយលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ពិធីប្រគល់និងទទួលនោះដែ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការនគរបាលក្រុង-ស្រុកទាំង១៤ និង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង​៤វរៈផងដែរ។នាឱកាសនោះដែរ លោកស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ ពិសេសកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ក្នុងការថែរក្សាសុខភាព ជាពិសេសជំងឺគ្រុនចាញ់នេះតែម្តង ដោយត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលបានណែនាំ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំ​ពោះ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ពិសេសលោកឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុ​ខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយកចិតទុកដាក់ពីសុខភាពរបស់កងកម្លាំងនគរបាលជាតិ ពិសេសគឺកងកម្លាំងនគរបាលខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៍ស្នងការក៏បានគោរពជូនពរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះចំពោះលោកស្រី​វរសេនីយ៍ឯក កៅ សុគន្ធាវី នាយកា​រិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយក​ដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាក្នុងការដឹកនាំក្រុមការងារនាំយកមុងជ្រលក់ថ្នាំមកប្រគល់ជូនកងកម្លាំងស្នងការនគរបាលខេត្តបា​ត់ដំបង និងសូមអោយមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញាភ្លឺថ្លាទទួលបានជោគជ័យគ្របភារកិច្ច​ និងសូមជៀសផុតឆ្ងាយពីជំងឺកាចសាហាវ ពិសេសជំងឺកូវីដ-១៩ និងជួបតែព្រះពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.