ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តតាកែវថ្មី បន្ទាប់ពីផ្ទុះរឿងអាស្រូវ បក្ខពួកមេបនល្បែងស៊ីសងខុសច្បាប់នៅស្រុកបាទី វ៉ៃដំអ្នកកាសែតឱ្យរងរបួសច្រើននាក់ ហើយមិនទាន់ឃាត់ខ្លួនជនបង្កបានសូម្បីម្នាក់

នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តតាកែវថ្មី បន្ទាប់ពីផ្ទុះរឿងអាស្រូវ បក្ខពួកមេបនល្បែងស៊ីសងខុសច្បាប់នៅស្រុកបាទី វ៉ៃដំអ្នកកាសែតឱ្យរងរបួសច្រើននាក់ ហើយមិនទាន់ឃាត់ខ្លួនជនបង្កបានសូម្បីម្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តតាកែវថ្មី បន្ទាប់ពីផ្ទុះរឿងអាស្រូវ បក្ខពួកមេបនល្បែងស៊ីសងខុសច្បាប់នៅស្រុកបាទី វ៉ៃដំអ្នកកាសែតឱ្យរងរបួសច្រើននាក់ ហើយមិនទាន់ឃាត់ខ្លួនជនបង្កបានសូម្បីម្នាក់
—- —- —-
តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការ ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងលោក លោកស្រីមន្ត្រីរាជការនគរបាលជាតិជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មីជាអគ្គនាយករង។

ការដោះដូរស្នងការបន្ទាន់នេះ កើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏រសើប គឺបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយដំបង និងកាំបិទ បានបើកការវាយប្រហារយ៉ាងចាស់ដៃ លើអ្នកកាសែត ចំនួន០៩នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។

បន្ទាប់ពីកើតហេតុ មកដល់ពេលនេះ កម្លាំងនគរបាលក្រោមបញ្ជា លោក សុខ សំណាង អតីតស្នងការ មិនបានឃាត់ខ្លួនជនបង្កណាម្នាក់ឡើយ ទោះបី ឯកឧត្តមព្រះរាជអាជ្ញាខេត្តតាកែវ បានចេញដីការបង្គាប់អោយបើកការស៊ីបអង្កេត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១មកម្លេះ ក៏ជនរងគ្រោះ៦នាក់ មិនទាន់ត្រូវបានកោះហៅអោយចូលបំភ្លឺដែរ គឺអូសបន្លាយពេលវេលា មិនដឹងថា មានអាថ៌កំបាំងអ្វី នៅពីក្រោយអតីតស្នងការ សុខ សំណាង ទើបបណ្តាលអោយផ្ទេរចេញបែបនេះ។

តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ លោកឧត្តមសេនីយ៍ទោស្នងការថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន្លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.