កំពុងចាម÷លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចេញសារលិខិតថ្លែងអំណរគុណជូនចំពោះ នាយនគរបាលជាន់ខ្ពស់ នាយ-នាយរងនគរបាល និងកងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានបំពេញតួនាទី ភារកិច្ច ក្នុងកិច្ចការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» ព្រមទាំងប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងពិធី ៕




