ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អភិបាលខេត្តបាត់ដំបង ទទួលជួបតំណាង AFD EU ក្រសួងធនធានទឹក និងក្រសួងពាក់ព័ន្ធ ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត

អភិបាលខេត្តបាត់ដំបង ទទួលជួបតំណាង AFD EU ក្រសួងធនធានទឹក និងក្រសួងពាក់ព័ន្ធ ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបលោកស្រី BOURHIS Ophélie នាយកសមាគមអភិវឌ្ឍន៍ បារាំង (AFD) ប្រចាំប្រទេសកម្ពុជា ប្រតិភូនៃសហភាពអឺរ៉ុបដឹកនាំដោយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នូវប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្ត។

នៅក្នុងជំនួបនេះក៏មានករចូលរួមពីប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក រៀម ឧត្តម អនុប្រធាននាយកដ្ឋានទ្វេរភាគី និងសហប្រតិបត្តិការ, ប្រតិភូតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងមានការចូលរួមពីក្រសួង មន្ទីរពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀតផងដែរ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីគោលបំណងនៃកិច្ចពិភាក្សានាពេលនេះ ដើម្បីរិះរកវិធានការមួយឱ្យបានសមស្រប និងឆ្លើយតបទៅនឹងផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋ និងភាពរីកចម្រើនសម្រាប់ខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍របស់ខេត្ត និងប្រជាពលរដ្ឋទាំងមូល។

លោក សុខ លូ បានថ្លែងអំណរគុណដល់តំណាងប្រតិភូពាក់ព័ន្ធទាំងអស់ ដែលបានសហការជួយអភិវឌ្ឍន៍ លើគ្រប់វិស័យក្នុងខេត្តបាត់ដំបងឱ្យ មានការរីកចម្រើន កាន់តែប្រសើ រឡើងខ្លាំង ដើម្បីការបន្ថយការលំបាករបា់ប្រជាពលរដ្ឋបានច្រើនជាបន្តបន្ទាប់ផងដែរ។

នៅក្នុងជំនួបនេះប្រតិភូ បានពិភាក្សាលើកិច្ចសន្យាស្រូវរបស់ SRP ជាមួយ Agribee នៅក្នុងកម្មវិធីការគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិ-អេកូឡូស៊ីនៅកម្ពុជា (WAT4CAM) ៖ លើសេវាកម្មយន្តការ, គម្រោងឥណទានកាបូនក្នុងការសាកល្បង និងការវិវត្តន៍នៃស្ថាប័ននាពេលអនាគតរបស់ BUAC (Battambang Union of Agricultural Cooperative in Kompong Preng)។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សារួច ប្រតិភូក៏បានទៅទស្សនា ទីតាំងសាងសង់ប្រព័ន្ធធារាសាស្រ្តកង្ហតក្នុងប្លុក A&B កិច្ចសន្យាលេខ CW04 ដែលបានសិក្សា ដោយ ក្រុមហ៊ុន ទីប្រឹក្សាអន្តរជាតិ EGIS-SCP-KCC។ ទៅទស្សនាការបង្ហាញអំពីកសិ-អេកូឡូស៊ី វារីវប្បកម្មវាលស្រែ (TA AGRI) និងបានបន្តចុះទៅពិនិត្យមើលទីតាំង ធារាសាស្រ្តនានានៅតាមគោលដៅផ្សេងៗ និងបានពិភាក្សាលើការគ្រប់គ្រងអាងស្ទឹងសង្កែផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.