ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ពិធីដ៏ឧត្តមនៅថ្ងៃពុធ នេះ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»

ពិធីដ៏ឧត្តមនៅថ្ងៃពុធ នេះ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតហើយ។ សមិទ្ធផលថ្មីកើតចេញពីចំណងមិត្តភាពកម្ពុជា និងចិននេះ គឺ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តម្លៃជិត ៥៧លានដុល្លារអាមេរិក។

សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ក្រោមម្លប់នៃសុខសន្តិភាពនេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។

ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមេគង្គហើយនោះ ក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១ស៊ី (C)» តភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។

ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ផ្លូវមួយខ្សែនេះ នឹងប្រើប្រាស់ពេលសាងសង់ចំនួន ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោងចំណាយថវិកាសាងសង់ថវិកាជិត ១៣០លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងខេត្តជាប់ពាក់ព័ន្ធ ដូចជា ខេត្តកំពង់ធំ និងខេត្តក្រចេះ ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

បន្ថែមពីលើនេះ គម្រោងនេះ ក៏បានបង្ហាញនូវការតភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលរស់នៅកុះករក្នុងតំបន់នេះ។ ពិសេសភាពសុខដុមនីយកម្មខាងជំនឿសាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិកឥស្លាមកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យនិងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសុខសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា។

សូមបញ្ជាក់ថា ស្ពានដែលសម្ពោធដាក់ឱ្យប្រើប្រាស់ ក៏ដូចជាការចាប់ផ្តើមដំណើរការសាងសង់ផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តត្បូងឃ្មុំ និងកំពង់ចាមទឹកដីសមរភូមិប្រយុទ្ធក្នុងប្រវត្តិសាស្ត្រកម្ពុជានេះ ច្បាស់ជាមិនអាចលេចចេញជារូបរាងឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់នូវភ្លើងសង្គ្រាម និងរក្សាឱ្យបាននូវសុខសន្តិភាពទេនោះ។ បន្ថែមពីលើនោះ ចំណងមិត្តភាពស្អិតល្មួតចាក់ទឹកមិនលិចរវាងកម្ពុជា និងចិន ក៏ជាចំណែកដ៏សំខាន់នាំមកនូវសមិទ្ធផលដ៏មានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ចិន បានក្លាយទៅជាប្រទេសដែលបានគាំទ្រយ៉ាងសកម្មដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមានផ្លូវ និងស្ពានជាដើម។ មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួច មានចំនួន ២៩ខ្សែ មានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជិត ២ពាន់លានដុល្លារអាមេរិក។ គម្រោងកំពុងសាងសង់មាន ចំនួន ០៣ខ្សែ មានប្រវែងជិត ៣៦៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជិត ៥៣០លានដុល្លារអាមេរិក។

ដោយឡែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៩ស្ពាន មានប្រវែងសរុបជាង ៨.៥គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២៩០លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ចំនួន ០១មានប្រវែង សរុប ៩៩៦ម៉ែត្រ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ សិត្បូ នៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ ប្រើប្រាស់ថវិកាជាង ៥៦លានដុល្លារអាមេរិក។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និង ជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបជាង ២,៨៧១លានដុល្លារអាមេរិក៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.