ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ

នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វា​ទ ចុះ​ល្បាត​តាម​បណ្តោយ​ដងស្ទឹង​កុយ ប្រទះ​ឃើញ​បទល្មើស​ឆក់​មច្ឆា​ជាតិ ដោយ​រិប​អួស​ប្រដាប់​ឆក់​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក បេង ឆាំ នាយខ​ណ្ទ​រដ្ឋបាល​ជលផល ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វាទ ចុះ​ល្បាត​តាម​បណ្តោយ​ដងស្ទឹង​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ករៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក៍​ប្រទះឃើញ​ប្រជាពលរដ្ឋ​២​ទៅ​៣​នាក់ កំពុង​តែ​ប្រព្រិត្ត​បទល្មើ​សឆក់​មច្ឆាជាតិ ក្នុង​តំបន់​អភិរក្ស តែ​ត្រូវបាន​រត់គេច​ខ្លូន ដោយ​បន្សល់​ទុក​ប្រដាប់​ឆក់​មួយចំនួន ។​

​លោក បេង ឆាំ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ លោក បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វាទ​ចំនួន​៤​នាក់ ប្រើប្រាស់​ដោយ​អូ​បរ​មួយគ្រឿង ចុះ​ល្បាត​តាម​បណ្តោយ​ដងស្ទឹង​កុយ ក្នុង​ភូមិសាស្ត្រ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក៍​ប្រទះឃើញ​ប្រជាពលរដ្ឋ​ចំនួន​២​ទៅ​៣​នាក់ កំពុង​ឆក់​ត្រី ពេលនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដេញតាម ដើម្បី​ឃាត់ខ្លួន​តែ​មិនបាន​សម្រេច ដោយ​ពួកគាត់​បាន​រត់គេច​ខ្លូន​បាត់ស្រមោល ។​លោក​បន្តថា​៖ កាលពីមុន​ខេត្ត​ប៉ៃលិន មិន​មាន​ខ​ណ្ទ​រដ្ឋបាល​ជលផល​នោះ​ទេ គឺ​តែងតែ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ឆក់​ជា​បន្តបន្ទាប់ នៅ​ពេល​ចាប់បាន​ជនសង្ស័យ តែងតែ​អប់រំ ណែនាំ​កុំឲ្យ​ប្រព្រិត្តបទ​ល្មើស ផងដែរ ។ តែ​ពេល​នេះ​ខេត្ត​យើង មាន​ខ​ណ្ទ​រដ្ឋបាល​ជលផល ដូច្នោះ​សមត្ថកិច្ច​ជលផល​ខេត្ត តែងតែ​ចុះ​ល្បាត់ជា​បន្តបន្ទាប់ ដើម្បី​ចាប់​ជនសង្ស័យ ដែល​ប្រព្រិត្ត​បទល្មើស​នេសាទ យក​មក​ផ្ទន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។​

​លោក បានឲ្យដឹង​ទៀតថា​៖ នៅ​តំបន់​ភូមិសាស្ត្រ​ស្ទឹង​កុយ​នេះ យើង​មាន​តំបន់​អភិរក្ស​មួយកន្លែង ដែល​មាន​ផ្ទៃក្រឡា​១​ម៉ឺន​ម៉ែត្រ​កា​រេ  ដែល​មាន​ប្រវែង​៥​ទៅ​៦​គឺ​ឡូ​ម៉ែត្រ​ផង​ដែរ ។​ក្នុង​ការចុះ​ល្បាត​នោះដែរ កម្លាំង​សមត្ថកិច្ច​បាន​រិប​អួស​ឧបករណ៏​ឆក់​ត្រី​មួយ​ចំនួន​រួមមានៈ អាំង​វិចទ័រ​ឆក់​ចំនួន ១ គ្រឿង  ដង​ឆក់​ចំនួន ១ គូ  អាគុយ​ចំនួន ១ គឿង ផងដែរ​។

​សូមបញ្ជាក់​ថា​៖ នៅ​ខេត្ត​ប៉ៃលិន មាន​បទល្មើស​ជលផល​ជា​បន្តបន្ទាប់ ពិសេស​ករណី​ឆក់​ត្រី​ជាដើម ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ប្រជាពលរដ្ឋ បាន​ចុះ​ទៅ​ប្រព្រិត្ត​បទល្មើស​នេសាទ ក្នុង​តំបន់ហាមឃាត់​ចំណុច​ឡាក់​៦៨  រហូត​បាត់​ដំណឹង​២​ទៅ​៣​យប់ ទើប​រក​ឃើញ​មក​វិញ​។​

​ចំពោះ​ចំណុច​ស្ទឹង​កុយ​នេះ​វិញ បើ​តាម​មន្ត្រី​មូលដ្ឋាន បានឲ្យដឹងថា​៖ បទល្មើស​ជលផល​តែង​កើតមាន​ជា​បន្តបន្ទាប់ ហើយក៏​ចាប់​បាន​ជា​បន្តបន្ទាប់​ដែរ តែ​មិន​រាងចាល ដូច្នោះ​សូម​មន្ត្រី​ខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត មេត្តា​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ តាម​ចំណុច​ខាងលើ​នេះ​ផង ៕

 

IMG-20170129-WA0004 IMG-20170129-WA0005 IMG-20170129-WA0006 IMG-20170129-WA0002 IMG-20170129-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.