ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សម្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួនបុរសម្នាក់ពីបទ លួច​យក​កាបូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួនបុរសម្នាក់ពីបទ លួច​យក​កាបូប

បាត់ដំបង÷ជនសង័្សយលួចបានទ្រព្យសម្បត្តិដែលបានធ្វេីសកម្មភាពចូលលួចដល់ក្នុងផ្ទះលួចបានកាបូប។ចោរអស់លាក់រូបនេះត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនក្រោយលួចយកទូរស័​ព្ទរបស់ជនរងគ្រោះបានមួយថ្ងៃរួចមក។
កាលពីថ្ងៃ​ អាទិត្យ​ ៣រោច​ខែ​កត្តិក​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ត្រូវនឹង​ថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០​២១​ វេលាម៉ោង​២១និង៣៨​នាទី​នៅ​ចំណុច​ស្តុប​ផ្សារ​លេី​ ស្ថិតក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​​អនុវត្ត​តាម​ការ​ណែនាំរបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមជា​មួយយោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​កែវ​ សុជាតិព្រះរាជអាជ្ញា​នៃ​អយ្យកា​រ​អមសាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ផងនោះលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជា​មួយ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ វ៉ាន់​តារា​ ជា​នាយរងការិយាល័យ​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​កាបូប​)​០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ យន្ត​ សុភា​ ភេទប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ មានទីលំ​នៅ​ ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​និងដកហូតវត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ទូរស័ព្ទ​ដៃ​ម៉ាក​ iphone 6plus ពណ៌​ ទឹកមាស​ ចំនួន​ ០១​ គ្រឿង​
-កាបូបខ្មៅ០១
-អត្តសញ្ញាណប័ណ្ណ​ បណ័្ណធនាគារនិងប័ណ្ណចាក់​វាក់សាំងរួមទាំងកូនសោរមួយចំនួនផង(​ ជារបស់​ជនរងគ្រោះ​ )​

សូមជម្រាបជូនថាកាលពី​ថ្ងៃទី​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៩និង​៤០​ នាទី​ នៅ​ចំណុច​​ផ្ទះរបស់​ជនរងគ្រោះ​ ឈ្មោះ​ ទូច​ វណ្ណារិទ្ធ​ ភេទប្រុ​ស​ អាយុ​ ៣៧​ ឆ្នាំ​ ស្ថិតក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ជិះ​កង់​តាម​ផ្លូវ​មុខ​ផ្ទះ​របស់​ជនរងគ្រោះ​ ដោយ​ឃេីញ​ផ្ទះ​របស់​ជនរងគ្រោះ​បេីក​ទ្វារ​ធំ​ និង​ មិន​ឃេីញ​មាន​មនុស្ស​នៅ​ផ្ទះ​ជនសង្ស័យ​ក៏ចូល​ទៅលួច​យក​កាបូប​ស្ពាយ​របស់​ជនរងគ្រោះ​ដែល​ទុក​នៅ​លេី​តុ​ខាង​ក្រោយ​រថយន្ត​ របស់​ជនរងគ្រោះ​ រួច​រត់​គេច​ខ្លួន​បាត់​ ដែលនៅក្នុងកាបូបនោះមានទ្រព្យសម្បត្តិដូចខាងលេី។

នៅពេលដែលដឹងថាសម្ភារៈរបស់ខ្លួនត្រូវជនសង័្សយលួចយកទៅបាត់នោះជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវទេីបសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

នៅពេលនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.