ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អគ្គស្នងការនគរបាលជាតិ ជូនដំណឹងស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋាន-អង្គភាពចំណុះ ប្រមូលវិទ្យុទាក់ទងរបស់កងកម្លាំង មកភ្ជាប់លេខថ្មីទាំងអស់

អគ្គស្នងការនគរបាលជាតិ ជូនដំណឹងស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋាន-អង្គភាពចំណុះ ប្រមូលវិទ្យុទាក់ទងរបស់កងកម្លាំង មកភ្ជាប់លេខថ្មីទាំងអស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋាន-អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមូលវិទ្យុទាក់ទងរបស់កងកម្លាំងដែលប្រើប្រាស់បច្ចុប្បន្ន មកភ្ជាប់កម្មវិធី និងលេខថ្មី ដើម្បីប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង X1។

លិខិតរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កន្លងមកស្ថានីយផ្សាយបន្ដ (X1) ត្រូវបានផ្អាកដំណើរការមិនអាចទំនាក់ទំនងបាន ដោយសារបញ្ហាបច្ចេកទេសមួយចំនួន។

បច្ចុប្បន្ននេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញគ្រប់ជាន់ថ្នាក់ នៃនាយកដ្ឋានវិទ្យុទាក់ទង ស្ថានីយផ្សាយបន្ដ (X1) ត្រូវបានតម្លើង ជួសជុលកែលម្អ និងដាក់ឲ្យដំណើរការឡើងវិញ ដោយមានសមត្ថភាពអាចធានាបាននូវការប្រើប្រាស់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងផ្នែកខ្លះ នៃខេត្តកណ្ដាល។

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.