ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អាជ្ញាធរ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ ដែលបានស្លាប់នៅកោះពេជ្រកាលពី១១ឆ្នំាមុន

អាជ្ញាធរ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ ដែលបានស្លាប់នៅកោះពេជ្រកាលពី១១ឆ្នំាមុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំ ក្រុមការងារ រួមទាំងមានក្រុមគ្រួសារនៃជនរងគ្រោះ បាបរៀបចំពិធីសូត្រមន្ត បង្សុកូល និងមានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពី១១ឆ្នំាមុន។

គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើ ស្ពានពេជ្រនៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ស្លាប់ និងជាង ៧០០នាក់ទៀតបានរងរបួស នេះតាមរបាយការណ៍របស់សមត្ថកិច្ច។

ជាការកត់សម្គាល់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ តែងនិមន្តព្រះសង្ឃរៀបចំពិធីបង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងមានសាច់ញាតិ មកចូលរួមពិធីបុណ្យ ដើម្បីរំលឹកដល់ឧបទ្ទវហេតុ នៃការជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ ខណៈអាជ្ញាធរ បានធ្វើបុណ្យនៅចំណុចស្តូបរំលឹកវិញ្ញាណក្ខន្ធ ជំនួសឲ្យទីតាំងស្ពានពេជ្រដែលត្រូវបានវាយកម្ទេច។

ប្រជាពលរដ្ឋដែលត្រូវជាសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត ក្នុងហេតុការរត់ជាន់គ្នាលើនៅស្ពាននាគកោះពេជ្រ កាលពីឆ្នាំ២០១០ បានរៀបរាប់ថា រហូតមកទល់ពេលនេះ ពួកគាត់នៅមិនទាន់រសាយចិត្ត ពីបងប្អូនកូនក្មួយនោះទេ បើទោះបីជាវាមានរយៈពេលជាច្រើនឆ្នាំក៏ដោយ គឺនៅតែមានអារម្មណ៍ នឹករលឹកដល់បងប្អូន កូនក្មួយ ដែលបានស្លាប់ទាំងមិនអស់ចិត្តនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.