ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាង ឯកឧត្តម កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ សិក្ខាសាលានេះក៏មានកាចូលរួមពី លោក/លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ លោក/លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍នានា លោក/លោកស្រី ជាសប្បុរសជន និងវិស័យឯកជន គណៈអភិបាលខណ្ឌ គណៈនាយក ការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាខណ្ឌ តំណាង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ យុទ្ធភូមិភាគពិសេស ខណ្ឌ និង លោក-លោកស្រីចៅសង្កាត់ទាំង១១ ។ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេកនេះ គឺដើម្បី ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ និង គម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។

ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២១ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១២៨ គម្រោង អនុវត្តសម្រេចបាន ៧៣គម្រោង ស្មើ៥៩% ក្នុងនោះ៖ផ្នែកសេដ្ឋកិច្ចចំនួន ១៤គម្រោង ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ០៥ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៩ គម្រោង ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២២ នាពេលនេះ
រួមមាន គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១១២គម្រោង មានផ្នែកសេដ្ឋកិច្ច ចំនួន ២៩ គម្រោង ផ្នែកសង្គមកិច្ច ចំនួន ៤០គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ ចំនួន ២២គម្រោង ផ្នែករដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២១ គម្រោង គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង១១ មានចំនួនសរុប ៤០២គម្រោង ក្នុងនោះ៖
វិស័យអាជីវកម្ម ចំនួន ២៧ គម្រោង វិស័យអប់រំ ចំនួន ២៩ គម្រោង វិស័យសុខភាព ចំនួន៧២ គម្រោង វិស័យងាយរងគ្រោះ ចំនួន ៤២ គម្រោង វិស័យបរិស្ថាន ចំនួន៥៤ គម្រោង វិស័យរដ្ឋបាលនិងសន្តិសុខ ចំនួន ១៧៨ គម្រោង ។

ជាចុងបញ្ចប់ លោក អភិបាល តំណាង ឯកឧត្តម អភិបាលស្តីទី បានមានមតិផ្តាំផ្ញើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានការរីកចំរើន ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.