ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​អាគារ​រដ្ឋបាល និង​អាគារ​សាលប្រជុំ​ស្រុក​សាលា​ក្រៅ ដែល​ទើប​សាងសង់​រួច បាន​ប្រារព្ធ​ពិធី​ប្រគល់ ទទួល ជា​ផ្លូវការ នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ មករា ឆ្នាំ​២០១៧ មាន​រៀបចំ​ពិធី​ប្រគល់ ទទួល​អាគារ​រដ្ឋបាល និង​អាគារ​សាលប្រជុំ​សាលាស្រុក​ថ្មី ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម លេង វី អនុ​រដ្ឋ​លា​ខា​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​នាយក​គំរោង​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ និង​ការ​ការ​គ​ញរប់​គ្រង​វិស័យ​ហិរញ្ញវត្ថុ​តាម​បែប​វិមជ្ឈការ ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុម​ប្រឹក្សា​ស្រុក អភិបាល អភិបាលរង​ស្រុក ក្រុមប្រឹក្សាឃុំ និង​ប្រធាន អនុប្រធាន​ភូមិ​ផង​ដែរ​។​

​លោក​សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ​បានអោយដឹងថា ស្រុក​សាលា​ក្រៅ​ទទួលបាន​កញ្ចប់​ថវិកា ចំនួន​២៦៩៦៨៣.៦២​ដុល្លា​(​ពីរ​រយ​ហុកសិប​ប្រាំបួន​
​ពាន់​ប្រាំមួយរយ​ប៉ែតសិប​បី​ដុល្លា និង​ហុកសិប​ពីរ​សេន​) ក្នុងនោះ បាន​អនុវត្ត​លទ្ធកម្ម​តាមវិតី​វិធី​កិច្ចលទ្ធកម្ម​រប​ស់​គំរោង ហើយ​រដ្ឋបាល​ស្រុក​បាន​ប្រគល់​កិច្ចសន្យា​សាងសង់​អាគារ​រដ្ឋបាល និង​អាគារ​សាល​ប្រជុំ​ទៅ​អោយ​ក្រុមហ៊ុន CADE Group Cambodia Co,LTD ជា​អ្នកអនុវត្ត​តាម​រយះ​លិខិត​លេខ ៦៥៩ ចុះ​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៥ របស់​សាលា​ស្រុក​សាលា​ក្រៅ ។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ស្រុក​សាលា​ក្រៅ​កាលពីមុន​ជា​តំបន់​ដាច់ស្រយាល ខ្វះខាត​ធនធាន​និង​
​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័នតែ​ដោ​យ​សារ​មាន​ការខិតខំ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ព្រមទាំង​មានការ​ឧបត្ថម​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​នោះ​បាន​ធ្វើអោយ​ស្រុក​សាលា​ក្រៅ​មាន​ការអភិវឌ្ឍន៍​រីកចំរើន​គួរអោយកត់សំគាល់ ។​

​ជាក់ស្តែង ការប្រគល់ ទទួល​អាគារ​រដ្ឋបាល អាគារ​សាលប្រជុំ​សាលាស្រុក​ថ្មី​អណ្តូងទឹក និង​ក្លោងទ្វារ​ពេលនេះ គឺ​បាន​បង្ហាញ​សមិទ្ធផល​ថ្មី ដែល​ជា​ការ​យក​ចិត្ត​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​ទី​កន្លែង​ធ្វើការ​សមរម្យ​ដល់​មន្ត្រីរាជការ​សំរាប់​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​ប្រសើ​ឡើង​។​

​ឯកឧត្តម លេង វី អនុ​រដ្ឋ​លា​ខា​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​នាយក​គំរោង​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ និង​ការ​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ តាមបែប​វិមជ្ឈការ​បាន​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​បានល្អ និង​បាន​ពង្រឹង​កិច្ចការពារ​សន្តិសុខ​សណ​ញ​តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើ ។​

​ឯកឧត្តម​បន្តថា ៖ ការរៀបចំ​ពិធី​ប្រគល់ ទទួល​អាគារ​រដ្ឋបាល អាគារ​សាលប្រជុំ​សាលាស្រុក​ថ្មី គឺជា​គំរោង​គាំទ្រ​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ការកែ​ទំរង់​វិម​ជ្ឈការ​និង​សហវិមជ្ឈការ ។​

​គំរោង​គាំទ្រ​ហិរញ្ញវត្ថុ ដល់​ថ្នាក់ក្រោម​ជាតិ​មាន ការកសាង​អាគារ​រដ្ឋបាល​ដំណាក់កាល​ទី​១ ចំនួន​៣៤ អាគារ ទួទាំង​ប្រទេស គាំទ្រ​ហិរញ្ញវត្ថុ​រៀបចំ​ផែនទី​បង្ហាញផ្លូវ​តាម​បែប​វិមជ្ឈការ សហវិមជ្ឈការ គឺ​ការប្រមូល​ពន្ធ រៀបចំ​យន្តការ​ឧបករ​វិន្និឆ្ឆ័យ សំភារៈ​និង​ថវិកា និង​ការកសាង​សមត្ថភាព​មន្ត្រី​គ្រប់គ្រង​ថវិកា​។

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សមិទ្ធផល​ថ្មី​នេះ អោយបាន​ល្អ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​បានយូ​អង្វែង ៕
​អ៊ុក ទូច​
​

 

IMG-20170125-WA0033 IMG-20170125-WA0037 IMG-20170125-WA0038 IMG-20170125-WA0040 IMG-20170125-WA0032

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.