ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​៣​នាក់​ចូល​អា​ឈើ​ដោយ​ខុសច្បាប់​នៅ​ទឹកដី​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនៈគិរី ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ចុះ​ល្បាត​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ស្លាប​ខាងស្តាំ​ក្នុង​ភូមិសាស្ត្រ​របស់​ប៉ុស្តិ៍ ខ្លួន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម ៣ នាក់ ចូល​អា​ឈើ​ដោយ​ខុសច្បាប់ នៅ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​២៣ ខែ​មករា ឆ្នាំ​២០១៧ បញ្ជូន​ទៅ​សួរនាំ​និង​ធ្វើ​កិច្ចសន្យា​រួច​ប្រគល់​អោយ​ភាគី​វៀតណាម​វិញ ។​

​លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ បានអោយដឹងថា ជនជាតិ​វៀតណាម​ទាំង​៣​នាក់​នោះ​១- ឈ្មោះ A BRCNH ឆ្នាំ​កំណើត ១៩៨៦ ជនជាតិ​វៀតណាម នៅ​ខេត្ត​កន្ទុ​ម ប្រទេស​វៀតណាម ២- ឈ្មោះ A YIU ឆ្នាំ​កំណើត​១៩៩៣​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កន្ទុ​ម ប្រទេស​វៀតណាម និង​៣- ឈ្មោះ A CHAU ឆ្នាំ​កំណើត ១៩៨០
​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កន្ទុម​ប្រទេស​វៀតណាម ។

​លោក​ថា ជនជាតិ​វៀតណាម​ទាំង ៣ បាន​លួច​ឆ្លងដែន​ចូល​មក​អា​ឈើ​នៅ​កម្ពុជា កាលពី​ថ្ងៃ ២១ ខែ​មករា ឆ្នាំ​២០១៧ តាម​ផ្លូវ​ព្រៃ នៃ​ខ្សែបន្ទាត់​ព្រំដែន​ជិត​បង្គោល​ព្រំដែន​លេខ​២៩ ដោយ​មក​ធ្វើការ​អោយ ជនជាតិ​វៀតណាម​ម្នាក់ទៀត ឈ្មោះ ធិន (​បាន​រត់គេចខ្លួន បាត់​) ។
​លោក​បន្តថា ក្រោយ​ការឃាត់ខ្លួន​ទៅ​សួរនាំ​ហើយ​នោះ ដោយ​មាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិបាលខេត្ត​រតនៈគិរី កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​អោយ​ជនជាតិ​វៀតណាម​ទាំង ៣ នាក់ ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​ឆ្លងដែន ចូល​មក​អា​ឈើ​ដោយ​ខុស​ច្បាប់​ក្នុង​កម្ពុជា​ទៀត ។ ក្រោយ​មក​សមត្ថិ​ច្ច​បាន​បញ្ជូន​ជនល្មើស​ទាំង ៣ នាក់​ខាងលើ អោយ​ទៅ​ភាគី​វៀតណាម​វិញ នៅ​ម៉ោង​២២ និង​៤៥​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

vn 201725ch2 (2) vn 201725ch2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.