ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត

លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​អជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ដឹកនាំ​ប្រតិភូ ជំទាវ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​ស្រុក​ស្វាយចេក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​អជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដឹកនាំ​ប្រតិភូ ជំទាវ​មក​ពី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ កាល​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​វេង​ខាងជើង ឃុំ​តា​បែន ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​។

​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​ក្រុមការងារ បាន​ចុះ​ពិនិត្យ​ទៅ​តាម​ផ្ទះ ប្រជាពលរដ្ឋ​និមួយៗ​ឃើញ​ពលរដ្ឋ​មាន​ជីវភាព​សម​រម​និង​មាន​សេចក្តីសុខ​សប្បាយ​ជាង​មុន​ឆ្នាំ​១៩៧៩​ដល់​១៩៩៣​។​នៅ​ឆ្នាំ​១៩៨០​ទោះជា​រាជរដ្ឋាភិបាល​កម្ពុជា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រីក​ម្ពុ​ជា បាន​ដឹកនាំ​កម្លាំង​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ក៏ដោយ​នៅ​ទឹកដី​នេះ​នៅ​មាន​សង្គ្រាម​រាំ​រ៉ៃ​បាញ់​គ្នា​ឥតឈប់ឈ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​គ្មានក្តី​សុខ ។ លុះ​ក្រោយ​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែននាយករដ្ឋមន្ត្រី​បាន​ប្រើ​នយោបាយ​ឈ្នះ​ឈ្នះ​ឲ្យ​ខ្មែរ​ចេះ​ស្រលាញ់​គ្នា​បង្រួបបង្រួម​ជាតិ​ឈប់​ច្បាំង​គ្នា​ដោយ​ប្រើប្រាស់​កាំភ្លើង​ចូលរួម​បោះឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ​ទើប​ប្រជាពលរដ្ឋ​នៅតាម​តំបន់​សង្គ្រាម​រាំ​រ៉ៃ​ទាំងអស់​ទទួល​សន្តិភាព​ពេញលេញ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ធូរធារ​ដូច​នៅ​ភូមិ​អូរ​វេង​ខាងជើង នេះដែរ ។ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​មាន​ការ​រីកចំរើន​ការ​អ​ភី​វឌ្ឍន៍ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ធនធានមនុស្ស​និង​ជីវភាព​សំបូរ​សប្បាយ​ជាង​មុន ។ ក្នុងនោះដែរ ក្រុម​លោក​ជំទាវ​បាន​ជូន​សារុង មី និង​លុយ​ខ្លះ ជូន​ចាស់ជរា​ក្នុងភូមិ​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​ពោលថា បើ​គ្មាន​ការបញ្ចប់​សង្គ្រាម​ពួកគាត់​ពិតជា​រស់​លំបាក​ដោយ​ការ​គេច​គ្រាប់កាំភ្លើង​ហើយ​កូនចៅ​ក៏​មិន​បាន​រៀនសូត្រ​ហើយ​ក៏​គ្មាន​ដី​ដាំ​ដុះ​សំរាប់​ចិញ្ចឹមជីវិត​ដែរ​នេះ​ដោយ​មាន​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​មាន​ការ​បង្រួបបង្រួម​ជាតិឲ្យមាន​សន្តិភាព ។ ប្រជាពលរដ្ឋ​បាន​ថ្លែង​ ​អំណរគុណ​ដល់​ក្រុម​លោកជំទាវ ជាពិសេស​លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ជានិច្ច​ជា​កាល​តែងតែ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស្វាយចេក​ដោយ​គ្មាន​ការរើសអើង​និង​ជូនពរ​ដល់​ក្រុម​ងារ​ងារ​ជួប​សេចក្តីសុខ​និង​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.