ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

អ្នកជំងឺសរសេរលិខិតថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលជួយសង្គ្រោះជីវិតពីជ្រោះមរណៈជំងឺកូវីដ១៩

អ្នកជំងឺសរសេរលិខិតថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលជួយសង្គ្រោះជីវិតពីជ្រោះមរណៈជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ កូនស្ត្រីអ្នកជំងឺកូវីដ១៩ម្នាក់ ដែលស្នាក់នៅព្យាបាលនៅគ្រែលេខ D1-041 ពីថ្ងៃទី ២២ តុលា ដល់ ០៤ វិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតធ្ងន់ នៅតំបន់៥នៃពហុកីឡាដ្ឋានជាតិអូឡាំពិក បានសរសេរលិខិតគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទេ្យជួយមុខ ព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតធ្ងន់នៅតំបន់៥ នៃពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលបានពុះពារនូវកម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតរបស់គាត់ឲ្យរួចផុតពីជ្រោះមរណៈ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងក្នុងលិខិតរបស់អ្នកជំងឺដែលថ្លែងអំណរគុណដល់ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់៖

តាំងនាមឱ្យម្តាយនាងខ្ញុំ ដែលជាអ្នកជំងឺកូវីដម្នាក់ស្នាក់នៅព្យាបាលនៅគ្រែលេខ D1-041 ពីថ្ងៃទី ២២ តុលា ដល់ ០៤ វិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតធ្ងន់នៅតំបន់៥នៃពហុកីឡាដ្ឋានជាតិអូឡាំពិក និងរូបខ្ញុំផ្ទាល់ត្រូវជាកូនបង្កើតដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅកំដរមើលថែទាំម្តាយខ្ញុំនៅក្នុងមណ្ឌលព្យាបាលផ្ទាល់ យើងខ្ញុំទាំងពីរសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងហរទ័យចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមណ្ឌលព្យាបាល ដែលបានខិតខំ លះបង់អស់ពីកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ដឹកនាំរៀបចំមណ្ឌលព្យាបាលយ៉ាងល្អប្រសើរ និងយកចិត្តទុកដាក់ព្យាបាល ថែទាំម្តាយនាងខ្ញុំ ព្រមទាំងប្រជាជនទូទៅជាច្រើនរយនាក់ផ្សេងទៀត រហូតជាសះស្បើយ ប្រកបដោយ បេះដូង មនសិកា ក្រមសីសធម៌ វិជ្ជាជីវៈ និងភាពតស៊ូអត់ធ្មត់ខ្ពស់ជាទីបំផុត។

រយៈពេល ១៤ថ្ងៃដែលយើងខ្ញុំបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នេះ យើងខ្ញុំមានក្តីរំភើប និងកក់ក្តៅក្នុងការទទួលការព្យាបាល និងបានមើលឃើញនូវវីរភាព និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខដែលមានភារៈព្យាបាលថែទាំអ្នកជំងឺកូវីដផ្ទាល់ ដោយអ្នកជំងឺដែលត្រូវបានបញ្ចូនមកទីនេះភាគច្រើនលើសលប់សុទ្ធតែមានវ័យចាស់ជរា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងមានជំងឺប្រចាំកាយជាប់ខ្លួន ដែលទាមទារនូវការព្យាបាលបន្ទាន់ តាមដានថែទាំពេញ២៤ម៉ោង ដើម្បីរក្សាជីវិតរបស់ពួកគាត់ដែលអាចបាត់បង់គ្រប់វិនាទី។

ខ្ញុំមានភាពកក់ក្តៅ និងកោតសសើរយ៉ាងក្រៃលែង ដោយបានឃើញផ្ទាល់ភ្នែកពីសម្ភារបរិក្ខាពេទ្យថ្មីៗថ្លៃៗនិងទំនើបៗបំផុត និង ការរៀបចំបានយ៉ាងមានស្តង់ដានៅក្នុងមណ្ឌលនេះ ធ្វើឱ្យខ្ញុំស្ទើរតែមិនជឿថាប្រជាជនយើងអាចទទួលបានសេវាសុខាភិបាលសាធារណៈកម្រិតខ្ពស់បែបនេះ ដោយមិនមានការបង់ប្រាក់សូម្បីមួយរៀល។

ស្ថិតក្នុងសំលៀកបំពាក់ការពារ PPE ដែលមានសភាពហប់តឹងណែន ឈរព្យាបាលអ្នកជំងឺក្នុងរយៈពេលម្តងៗយ៉ាងតិច៤ម៉ោង ដោយមិនអាចសូម្បីតែញាំទឹក ឬទៅបន្ទប់ទឹក និងត្រូវរស់នៅចាកឆ្ងាយពីក្រុមគ្រួសារ ប្រថុយប្រថានអាយុជីវិតជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវ ក្រុមគ្រូពេទ្យបានបំពេញការងារព្យាបាលយ៉ាងសកម្ម សង្រ្គោះអាយុជីវិតអ្នកជំងឺពីទ្វាមច្ចុរាជ គឺពិតជាគម្រូវីរភាពដ៏អង់អាចក្លាហានក្នុងការលះបង់ជូនជនរួមជាតិ និងមាតុភូមិក្នុងគ្រាមានអាសន្ន ដែលការផ្តល់ឱ្យនេះអាចនិយាយបានថា លើសពីអាជីពជាគ្រូពេទ្យ។

យើងខ្ញុំពិតជាមានមោទនភាព ចំពោះវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់។
ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខនៃមណ្ឌលព្យាបាល និងជាពិសេសប្រមុខដឹកនាំជាន់ខ្ពស់ ដែលបានរៀបចំមណ្ឌលព្យាបាលកូវីដបានយ៉ាងល្អប្រសើរ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាយើងគ្រប់លំដាប់ថ្នាក់។ យើងខ្ញុំសូមប្រសិទ្ធិពរជ័យ បវរសួស្តី និងសូមបួងសួងឱ្យទេវតាតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ចៀសផុតពីជំងឺឆ្លង និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកម្មដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្រ្តនេះ។

ដោយក្តីស្រឡាញ់និងដឹងគុណដ៏ជ្រាលជ្រៅបំផុតពីយើងខ្ញុំ
រាជធានីភ្នំពេញ ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១
អ្នកជំងឺគ្រែលេខ D1-041 និងអ្នកកំដរ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.