ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើបញ្ហា ដែលនៅសេសសល់មួយចំនួនរួមមាន ការអញ្ជើញនិងការឆ្លើយតបពីភាគីពាក់ព័ន្ធក្នុងការចូលរួមកិច្ចប្រជុំ របាយការណ៍លម្អិតអំពីកម្មវិធីបើកកិច្ចប្រជុំ ការពិនិត្យលើការរៀបចំប្រព័ន្ធវីដេអូ និងប្រព័ន្ធសំឡេងសម្រាប់ដំណើរការនៃកិច្ចប្រជុំពាក់ព័ន្ធ និងការជំរុញរៀបចំអត្ថបទដឹកនាំ (Script) កិច្ចប្រជុំស្របតាមរបៀបវារៈនៃកិច្ចប្រជុំសំខាន់ៗផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធរៀបចំអត្ថបទដែលត្រូវចុះផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យមានខ្លឹមសារ ដើម្បីរំលេចឱ្យឃើញពីសមិទ្ធផលសំខាន់ៗក្រោមដំបូលសន្តិភាព នៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាក់ទងនឹងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីបង្ហាញមុខមាត់កម្ពុជា លើឆាកអន្តរជាតិបានជ្រួតជ្រាបផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទីបីហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលក្នុងនោះ កិច្ចប្រជុំលើកទីមួយបានប្រព្រឹត្តទៅនៅឆ្នាំ២០០៤ លើកទីពីរនៅឆ្នាំ២០១២ និងលើកទីបីនៅឆ្នាំ២០២១នេះ។ បើតាមរបាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ ការងារត្រៀមរៀបចំកិច្ចប្រជុំលើកនេះ ជាទូទៅ វឌ្ឍនភាពសរុបសម្រេចបាន៩៥%ហើយគិតរហូតមកទល់ពេលនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.