ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

មេបញ្ជាការយោធភូមិភាគ៥សំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ឆ្នាំ២០២១

មេបញ្ជាការយោធភូមិភាគ៥សំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

មេបញ្ជាការយោធភូមិភាគ៥សំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់យោធភូមិភាគទី៥ ចំនួន ១៩៥នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥​ តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ពិធីនោះមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង,នាយសេនាធិការ នាយសេនាធិការរង,នាយការិយាល័យ និង មេបញ្ជាការអង្គភាពចំណុះ យោធភូមិភាគទី៥។

មានប្រសាសន៍ថ្លែងកាន់អង្គពិធី លោកមេបញ្ជាការភូមិភាគ៥ឯក សំអូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង ចូលពិការនិងសោធននិវត្តន៍ ដែលបានធ្វើពលិកម្មយ៉ាងច្រើនក្នុងការបំពេញភារកិច្ចកន្លងមក តាំងពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ 

លោកឧត្តមសេនីយ៍ឯកបន្តថា ថ្វីត្បិត អស់លោក លោកស្រីបានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលបានចេញពីជួរទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ សុំបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយសូមជួយផ្តល់បទពិសោធន៍ល្អៗដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រគល់ថវិការបស់សម្តេចតេជោ ដែលផ្តល់ជូនតាមរយៈ  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនដល់យោធិនចូលនិវត្តន៍ និងយោធិនពិការ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២០០.០០០រៀល៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.