(ស្វាយរៀង)៖នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ពិការ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ (Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមមាន៖ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ ប្រធានមន្ទីរទាំង០៧ និងលោក លោកស្រីនាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា: ក្នុងឆ្នាំ២០២១ សម្រាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មាននាយទាហាន ចំនួន ០២នាក់ ត្រូវបានចូលសោធននិវត្តន៍ ផ្អែកទៅតាមច្បាប់នៃលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់សោធននិវត្តន៍ចំពោះយោធិនទាំងពីរភេទ ក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។




