ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ពិធីប្រកាសចូលកាន់មុខ ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ -លោក ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្សថ្នាក់លេខ១

ពិធីប្រកាសចូលកាន់មុខ ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  -លោក ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្សថ្នាក់លេខ១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសចូលកាន់មុខ ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

-លោក ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្សថ្នាក់លេខ១
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកណ្តាលបានរៀបចំពិធីប្រកាសចូលកាន់មុខ ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ត្រីពន្ធនាគារ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត នាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុង ពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩ លោកប្រធានពន្ធនាគារបានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍ មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវអនុវត្ត តួនាទី ភារកិច្ច នៅពន្ធនាគារមានឱ្យប្រសិទ្ធភាព និងទទួលបានជោគជ័យ ដោយត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ មានការទទួលខុសត្រូវខ្ពស់ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងខិតខំ ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះ ស្រាយពីថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា៖ លោក ឯម និមល ដែលត្រូវបានក្រសួងមហាផ្ទៃ ចេញ ប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាល ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួល ខុសត្រូវលើការងារពន្ធនាគារ បន្តពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.