ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។
សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី គង់ សារ៉ុម ត្រូវបានតែងតាំងជា មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ជំនួសលោកវរសេនីយ៍ទោ យូ សុគន្ធភក្ដី ដែលត្រូវបានតែងតាំងជាមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១។
ថ្លែងក្នុងពិធីប្រកាសមុខងារនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ «១.សុខភាព, ២.សមត្ថភាព, និង៣.គុណធម៌»។ លោកឧត្តមសេនីយ៍ទោ បន្តថា ជាមួយនឹងលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ខ្ជាប់នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឲ្យអង្គភាពមានការរីកចម្រើន។ អនុវត្តឲ្យបានមឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គីឯកភាព ដឹកនាំអង្គភាពឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់វរសេនាតូចថ្មើរជើងលេខ៥១៣ និងកងពលតូចថ្មើរជើងលេខ៥១ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់។ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមចៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និង ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.