ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

អភិបាលខេត្តពោធិ៍សាត់ ទទួលអង្ករ និងថវិកា ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩

អភិបាលខេត្តពោធិ៍សាត់ ទទួលអង្ករ និងថវិកា ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ និងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន៖

*ទី១៖ លោក ជួប សុភី និងលោកស្រី ឃៀក ប៊ុនធី ម្ចាស់ហាងចក្រវាលត្បូងពេជ្រ លក់គ្រឿងអលង្ការត្បូងពេជ្រ ឧបត្ថម្ភ អង្ករចំនួន១០តោន
*ទី២៖ លោក នួន ស៊ុនលី ម្ចាស់រោងចក្រផលិតទឹកកកក្រុងពោធិ៍សាត់ ឧបត្ថម្ភថវិកា ២លានរៀល
*ទី៣ ៖ លោកស្រី ចោម ខ្វាន់ អគ្គនាយិកា ក្រុមហ៊ុន ស៊ីអឹម (CM) និងជាម្ចាស់ហាងលក់មាសពេជ្រ ចំរើនសុវត្ថិភាព និងស្វាមី ព្រមទាំងសហការី ឧបត្ថម្ភថវិកា ៦លានរៀល។

ក្នុងឱកាសនោះលោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺជាបញ្ហាសកល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននៅតាមបណ្ដាប្រទេស ក្នុងពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះ។

សម្រាប់កម្ពុជាយើងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចតែងតែបានយកចិត្តទុកដាក់ ជំរុញដាក់ចេញនូវវិធានការនានា ដើម្បីអនុវត្តន៍ ក្នុងការបង្ការទប់ស្កាត់ជំងឺនេះ ពិសេសការជម្រុញ ចាក់វ៉ាក់សាំងជូនប្រជាជន តាមគោលការណ៍ស្ម័គ្រចិត្ត មិនបង់ថ្លៃ និងមិនរើសអើង សំដៅផ្ដល់ភាពសាំក្នុងសហគមន៍ ដើម្បីដំណើរការបើកប្រទេស និងជំរុញការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។

ក្នុងនាមរដ្ឋបាលខេត្ត លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជន ដែលជាម្ចាស់អំណោយទាំងអស់ និងបានចាត់ទុកអំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ លោកសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.