ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ នៅ​សាលប្រជុំ សាលា​ខេត្តរតនគិរី​បានរៀបចំ ពិធី​ប្រកាស​តែងតាំង​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្ត នា​ព្រឹក​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ​២០១៧  ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង  បរិស្ថាន ដោយ​មាន​ការចូល រួម​ពី ឯកឧត្តម ថង សាវុន  អភិបាល​គណៈ​អភិបាលខេត្ត រតនគិរី លោក ណាប់ ប៊ុនហេង  សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កង កម្លាំងប្រដាប់អាវុធ​ទាំង​៣  ប្រភេទ​និង​មន្ត្រីរាជការ​ជុំវិញ ខេត្ត​ប្រមាណ​ជាង​១០០​នាក់​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ថង សាវុន អភិបាល  គណៈ​អភិបាលខេត្ត​រតនគិរី បាន​ផ្តាំផ្ញើរ​ដល់​លោក ផុន ខេមរិន្ទ បច្ចុប្បន្ន​ជា​អនុប្រធាន  ស្តីទី​ត្រូវ​ក្រសួង​បរិស្ថាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តរតនគិរី​ថ្មី​ជំនួស លោក ជូ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ចាស់​ត្រូវ​ផ្ទេ​រភារ កិច្ច​ទៅកាន់​ប្រធាន​នាយកដ្ឋាន អភិរក្ស​ធន់​ធាន​ធម្មជាតិ​ដែន គោក​ខាងកើត​ទន្លេមេគង្គ​នៃ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការ ពារ​និង​អភិ​រក្សា​ធន់​ធាន​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​វិញ​ថា ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ​និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បរិស្ថាន​ដាក់ចុះ​ត្រូវ​យកចិត្ត ទុកដាក់​លើ​ការងារ​គ្រប់គ្រង និង​ការងារ​ផ្តល់​សេវា​ជូន ប្រជាពលរដ្ឋ​បន្ត​ការងារ ទំនាក់ទំនង​អោយបាន​ល្អ​ជា មួយ​អង្គភាព​ពាក់ព័ន្ធ​និង​អង្គ ការ​ជា​ដៃគូរ​សង្គម​ស៊ីវិល នានា ។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង  ឯកឧត្តម ថង សាវុន បាន  ប្រគល់​នូវ​សេចក្តីប្រកាស់​តែង តាំង​និង​ត្រា​ជូន​ដល់​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​ចប់សព្វគ្រប់ ។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​បាន​ឡើង ប្តេជ្ញា​ចិត្ត​ស្មោះត្រង់​គោរព និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន ជានិច្ច​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អ​គ្គ​មហាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ  ដឹកនាំ​ដ៏​ឆ្នើម​អោយ​ទទួលបាន ជោគជ័យ ។ ខិតខំ​យកចិត្ត ទុកដាក់​ឱ្យអស់​ពី​សមត្ថភាព កម្លាំងកាយ​ចិត្ត​និង​ស្មារតី  បំពេញការងារ​ប្រកបដោយ ឆន្ទះ​ទទួលខុសត្រូវ​ខ្ពស់​និង ប្រកាន់ខ្ជាប់​នូវ​សិលធម៍ ឥរិយាបថ ជា​អ្នកដឹកនាំ ។​

​ចូលរួម​គោរព​ជានិច្ច​តាម គោលការណ៍​ដឹកនាំ​ការចាត់ តាំង​ការណែនាំ​របស់​ក្រសួង និង​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ខេត្ត​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​និង ពង្រីក​ទំនាក់ទំនង​ល្អ​កិច្ច​សហ ប្រតិបត្តិ​ការណ៍​ជាប់​ជាប្រចាំ ជាមួយ​អង្គភាព​នានា​អាជ្ញាធរ ពាក់ព័ន្ធ ដើម្បី​លើក​កំពស់  ប្រសិទ្ធិភាព​ការងារ​ចូលរួម ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ ល្មើស​ធន់​ធាន​ធម្មជាតិ​សំដៅ ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន ប្រសិទ្ធភាព​ស្របតាម​គោល ការណ៍​ណែនាំ​របស់​ក្រសួង និង​សារាចរ​ណែនាំ​លេខ​០៥  ស​.​រ​.​ណ​.​ន របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វិធានការ​ចាំ  បាច់​នានា​ក្នុង​ការពង្រឹង​ការ គ្រប់គ្រង​ធម្មជាតិ ។​

​ចង់ចាំ​ជានិច្ច​ប្រសាសន៍  ណែនាំ​ផ្តាំផ្ញើរ​ដ៏​ថ្លៃថ្លា​ប្រកប ដោយ​អត្ថន័យ​លើ​ការងារ គ្រប់គ្រង​និង​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​អោយមាន ប្រសិទ្ធិភាព​ខ្ពស់ ។ ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ការ​ផ្តាំផ្ញើរ ដល់​មន្ត្រី​ទើបតែ​ប្រកាស​តែង តាំង​អោយ​យកចិត្តទុកដាក់ ពិសេស​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​តំណាក់កាល​ទី​៣ និតិ​កាល​ទី​៥ នៃ​រដ្ឋសភា និង  លើក​កំពស់​ស្ថានភាព​ប្រសិទ្ធិ ភាព​ការជឿទុកចិត្ត​ក្នុងការ ផ្តល់​សេវា​សាធារណៈ​ប្រកប ដោយ​គុណភាព​តាមរយៈ​ការ ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​ម្ចាស់ការ ភក្តីភាព និង​មនសិកា​វិជ្ជាជីវៈ  របស់​មន្ត្រីរាជការ​ដែល​ជា លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ​ដើម្បី ឱ្យ​សម្រេច​នូវ​គោលបំណង​នៃ ការ​ដំណើរការ​កែទម្រង់ ជាពិសេស​សហការ​កែទម្រង់  ជា​សាធារណៈ ។ ឯកឧត្តម បន្ត​ថា​ក្រសួង​និង​រៀបចំ​កាត់ បន្ថយ​ដី​សម្បទាន​ពី​៩០​ឆ្នាំ មក​ត្រឹម​៥០​ឆ្នាំ ដើម្បី​ងាយ  ស្រួល​អោយ​ប្រជាពលរដ្ឋ​ក្នុង ការប្រកបមុខរបរ​កសិកម្ម​បន្ត ពី​ក្រុមហ៊ុន​ដែល​វិនិយោគ​ជា មួយ​រាជរដ្ឋាភិបាល ហើយ  បែងចែក​ដី​កសិកម្ម​និង​ដី​អភិរក្ស​អោយ​ច្បាស់លាស់​ហើយ មិន​បំពាន​ទៅលើ​ដី​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​កសិផល​នោះឡើយ ៕

 

env ratanakkiri (1) env ratanakkiri (2) env ratanakkiri (3) env ratanakkiri (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.