ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ឯកឧត្តម អភិបាលខេត្ត​សៀមរាប ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​បង្កើន​ការបង្ក្រាប​បទល្មើស ជលផល ព្រៃឈើ ការពារ​តំបន់​អភិរក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ នៅក្នុង​ពិធី  ប្រកាស​តែងតាំង​លោក ទា   គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ  នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​ធ្នូ​នេះ  ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មាន  ប្រសាសន៍ថា បច្ចុប្បន្ននេះ  បញ្ហា​បទល្មើស​ជលផល ព្រៃ ឈើ បាន​កំពុងស្ថិត​នៅ​ចំណុច  ក្តៅដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​យកចិត្តទុកដាក់ និង  បញ្ជា​ឱ្យ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា បំផុត ។​

​ឯកឧត្តម​បាន​ស្នើ​ឱ្យ​ប្រធាន  មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ដែល​ទើបតែ​តាំង​ថ្មី ត្រូវ​បង្កើន​ការបង្ក្រាប​បទ ល្មើស​ជលផល ព្រៃឈើ ការ ពារ​តំបន់​អភិរក្ស​តំបន់​ព្រៃ​លិច ទឹក​ក៏​ដូចជា តំបន់​ដែល​មាន  សក្តានុពល​ធនធាន​ធម្មជាតិ ពាក់ព័ន្ធ​ដទៃទៀត ឱ្យមាន  ប្រសិទ្ធភាព​ខ្ពស់ ។​

​ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ  តាមដាន​មើល​ប្រភព​អុស ដែល​សិប្បកម្ម​ឡឥដ្ឋ​ប្រើប្រាស់  ដើម្បី​ឱ្យ​ប្រាកដថា ឈើ​អុស  ទាំងអស់​នោះ​មិន​មាន​ប្រភព មកពី​តំបន់​អភិរក្ស​និង​តំបន់ ធនធានធម្មជាតិ​ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​។​

​លោក​បញ្ជាក់ថា បើ​យើង  គ្រប់គ្រង និង​ត្រួតពិនិត្យ​តាម  ដាន​មិនបាន​ល្អ​ទេនោះ ការ  កាប់​ឈើ​អុស​នេះ​អាច​បង្ក​ទៅ ជា​បទល្មើស​ព្រៃឈើ​បាន ។​

​លោក ទា គឹម​សុទ្ធ ជា  ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ទើប តែ​តាំង​ថ្មី​បាន​ប្តេជ្ញា​ថា​និង​ខិត ខំ​ឱ្យអស់​ពី​លទ្ធភាព​ក្នុង​បំពេញ ភារកិច្ច​នេះ​ឱ្យបាន​ល្អ​ប្រសើរ  ជាពិសេស គឺ​ការបង្ក្រាប​បទ ល្មើស ជលផល ព្រៃឈើ  ការពារ​តំបន់​អភិរក្ស​តំបន់​ព្រៃ លិច​ទឹក​ក៏ដូចជា​តំបន់​ដែល មាន​សក្តានុពល​ធនធាន​ធម្មជាតិ​ពាក់ព័ន្ធ​ដទៃទៀត ដែល  អភិបាលខេត្ត​បាន​ដាក់​ជូន​នៅ ពេលនេះ ។​

​ជាមួយ​នេះ​លោក​នឹង  សហការ​ជាមួយ​ស្ថាប័ន​ពាក់ ព័ន្ធ​នានា​ក្នុង​ការស្វែងរក​ទីផ្សារ​កសិផល​ពង្រឹងគុណភាព ទំនិញ​កសិកម្ម ការ​ធ្វើ​ទំនើប កម្ម​បច្ចេកទេស​កសិកម្ម ព្រម ទាំង​វិធានការ​បង្ការ​គ្រោះ មហន្តរាយ​នៃ​ជំងឺ​សត្វ​ដំណាំ ស្រូវ​ដំណាំ​រួមផ្សំ​ឱ្យ​កាន់តែ មាន​ភាពល្អប្រសើរ ៕

 

seamreab2 seamreab1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.