ខេត្តប៉ៃលិន ៖ រសៀលថ្ងៃទី ០៩ មករា ឆ្នាំ២០១៧ នៅ សាលាខេត្តប៉ៃលិនមានរៀបចំ ពិធីប្រកាសតែងតាំងប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក្រោមអធិ បតីភាព លោក សួន រចនា រដ្ឋលេខាធិការនិងជាតំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការ និងដឹកជញ្ជូន,ឯកឧត្តម កើត សុធា អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន ។
លោក ឌិន គឹម អតីតៈ ប្រធានមន្ទីរបានធ្វើរបាយការ ណ៍ឱ្យដឹងថា មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដោយមានការគាំទ្រគ្រប់បែប យ៉ាងពីថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ និងមានការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្នុងមន្ទីរ បានបន្សល់នូវស្នាដៃនិងសមិទ្ធ ផលជាច្រើន ដោយមន្ទីរមាន ធនធានមនុស្សសំភារៈសំរាប់ បំពេញការងារលើវិស័យ សាធារណការគ្រប់គ្រាន់ ។
លោកបន្តថា ខេត្តប៉ៃលិន មានផ្លូវជាតិលេខ ៥៧ ប្រវែង ៣៧,៣៤គីឡូម៉ែត្រ ផ្លូវជាតិ លេខ ៥៩ ប្រវែង១៦,៤គីឡូម៉ែត្រ ផ្លូវកៅស៊ូសាងសង់ ដោយមន្ទីរសរុបប្រវែង ២៧, ៧១គីឡូម៉ែត្រ ផ្លូវបេតុងសរុប ប្រវែង៣,៣៨គីឡូម៉ែត្រ ផ្លូវ ចាំដាមា សរុបប្រវែង ៤៩៥ គីឡូម៉ែត្រ ផ្លូវល្បាយថ្មភ្នំ សរុប ប្រវែង ១៧៥,២១គីឡូម៉ែត្រ ស្ពានថ្មសរុបប្រវែង ១១៤៩. ៧៤ម៉ែត្រ លូប្រអប់កាត់ផ្លូវ សរុបប្រវែង ១៥០ម៉ែត្រ និង លូមូលកាត់ផ្លូវ សរុបប្រវែង ១៣.៥៦០ម៉ែត្រ ។
បើតាមប្រកាសរបស់ ក្រសួងសាធារណការនិងដឹក ជញ្ជូនលេខ១៤៦ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បាន សម្រេចតែងតាំងលោក អ៊ាត សារ៉ាត ជាប្រធានមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្ត ប៉ៃលិនជំនួសលោក ឌឹន គឹម ដែលបានចូលនិវត្តន៍និងដីការ ស្តីពីការតែងតាំង និងប្រគល់ ភារកិច្ចមន្ត្រីរាជការរបស់អភិ បាលនៃគណៈអភិបាលខេត្ត ប៉ៃលិន សម្រេចតែងតាំង លោក ហេង ដារ៉ា ជាអនុប្រធានមន្ទីរ លោក ខ្វាន់ ដារ៉ា ជាប្រធានការិយាល័យសាធា រណការ និងដឹកជញ្ជូនខេត្ត លោកស្រី អយ សុភា ជាអនុ ប្រធានការិយាល័យផែនការ គណនេយ្យ កញ្ញា ធន កែវចិន្តា អនុប្រធានការិយាល័យ សាធារណៈការ លោក គួន មករា ជាអនុប្រធានការិយា ល័យដឹកជញ្ជូននិងប្រគល់ភារ កិច្ចជូនលោក អោក សុខធីម ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងលោកស្រី តឹម សាមឿន ជាអនុប្រធាន ការិយាល័យរដ្ឋបាលបុគ្គលិក។
បន្ទាប់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរថ្មីបានធ្វើ ការប្តេជ្ញាចិត្តខិតខំបំពេញ ភារៈកិច្ចជូនជាតិប្រជាជនរួច មក ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិនមានប្រសាសន៍ កោតសរសើពីសមិទ្ធផលនិង ស្នាដៃជាច្រើន ដែលលោក ឌឹន គឹម អតីតប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូន បានខិតខំប្រឹងប្រែង តាំងពី ខេត្តប៉ៃលិនគ្មានអ្វីសោះហើយ បានពុះពារគ្រប់ឧបស័គ្គដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ជាច្រើនរហូតបានរីកចំរើន មកដល់សព្វថ្ងៃនេះ ។
លោកបានបន្តថា ការ ប្រកាសតែងតាំងមុខតំណែង ពេលនេះ គឺស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានីខេត្ត ស្រុក ក្រុង និងដាក់ ឱ្យដំណើការនូវប្រព័ន្ធគ្រប់គ្រង រដ្ឋបាលតាមបែបវិមជ្ឃការ និងសហវិមជ្ឃិការនៅថ្នាក់ ក្រោមជាតិ។ ដូច្នេះមន្ត្រីដែល បានទទួលមុខតំណែងថ្មីត្រូវ យកចិត្តទុកដាក់បំពេញភារកិច្ចឱ្យទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការបណ្តើរសិក្សា បណ្តើរស្របតាមសភាពការ ណ៍វិវត្តន៍ថ្មីៗ ជាពិសេសត្រូវ មានសាមគ្គីភាពផ្ទៃក្នុងនិង មានទំនាក់ទំនងល្អជាមួយ ពលរដ្ឋក៏ដូចជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកខ្លួន ជាអ្នកបំរើ សេវាជូនប្រជាពលរដ្ឋនិងត្រូវ មានចរិតសុភាពរាបសារស្លូត បូតស័ក្តិសមជាមន្ត្រីរាជការ ស៊ីវិលបំរើសេវាសាធារណការ និងរដ្ឋបាលសាធារណៈ ។
លោក សួន រចនា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណៈការនិងដឹកជញ្ជូនបាន ជំរុញឱ្យមន្ត្រីដែលបានតែង តាំងថ្មីត្រូវបន្តយកចិត្តទុកដាក់ អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាអោយបានមុត មាំជានិច្ច ។
លោកបន្តថាៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវ ខិតខំអនុវត្តការងារជំនាញ របស់ខ្លួនអោយបានម៉ឺងម៉ាត់ ដូចជាការកសាងថែទាំជួស ជុលផ្លូវឱ្យបានល្អជាប្រចាំនិង អនុវត្តតាមគោលការរបស់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន ក្នុងការកសាងផ្លូវអោយមាន គុណភាព និងធ្វើយុទ្ធនាការ លប់សំបុកមាន់ជាប្រចាំ ៕






