ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

លោក កែប កត់ មិន​ដែល​ហ៊ាន​ហើបមាត់​ឈ្មួញ​ឈ្មោះ ចាន់​ធី និង​ឈ្មោះ ហេង ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ខេត្ត​រតនគីរី ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា ជំនួញ  ឈើ​ប្រណីត​ខុស​ច្បាប់​នៅ  ខេត្ត​រតនគីរី​បាន​កក្រើក​វិញ ហើយ​តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ គឺ​ក្រុម​ឈ្មួញ​ដឹក  ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អ​នាធិ បតេ​យ្យ​ដឹក​តាម​រថយន្ត​កាម​រី  បា​ឡែន ម៉ាក​ឆ្លាម​កាមរី​គូទ ហើម ស៊េរី​៩៥ ព្រម​ទាំង​រថយន្ត​សាំ​យ៉ុង​រយៈពេល​ប៉ុន្មាន ថ្ងៃ​មក​នេះ បន្ទាប់ពី​បាន​បិទ​១ រយៈពេល​ខ្លី​កន្លងមក ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់  នៅក្នុង​ភូមិ​ភិ ឃុំ​សេ​សាន  ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី  បានឱ្យដឹងថា មួយ​រយះពេល  ថ្មីៗ​នេះ សកម្មភាព​ដឹកជញ្ជូន  ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ភូមិ​ភិ​និង​ច្រក របៀង​ភូមិឡំនិង​ច្រកទ្វារ​អន្តរ ជាតិ​អូរយ៉ាដាវ​នៅតែ​បន្ត​កើត មាន​យ៉ាង​ពេញបន្ទុក ហើយ  មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ  មាន​លោក កែប កត់ ជា​នាយ  ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង  សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធាន  ការបង្ក្រាប​នោះទេ បន្ទាប់​ពី  បង្ក្រាប​រយះពេល​ខ្លី​មក​នោះ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ  បានឱ្យដឹងថា មាន​ឈ្មួញ​ជា ច្រើន​នាក់​ដែល​បន្តសកម្មភាព  ដឹក​ឈើ​ខុសច្បាប់​ចេញទៅ ស្រុក​យួន​តាម​ច្រករបៀង​ភូមិ ភិ និង​ច្រករបៀង​ភូមិ​ឡំ និង  តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា ដាវ មាន​ឈ្មួញ​ឈ្មោះ ចាន់​ធី  និង​ឈ្មោះ ហេង និង​ឈ្មួញ ច្រើន​នាក់​ផ្សេងទៀត កំពុង  រៀបចំ​ដឹកជញ្ជូន​ឈើ​ទៅ​វៀត ណា​ម​ផងដែរ ។​

​ប្រភព​បាន​ឱ្យដឹង​បន្ត​ថា  លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតន គី​រី សង្ស័យ​ជា​ត្រូវរ៉ូវ​ជាមួយ  ឈ្មួញ​ជួញ​ឈើ​ទាំង​នោះ​ដល់ កម្រិត​ណា​នោះ​ទេ បានជា បណ្តោយ​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឆ្លង​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង បែបនេះ ៕

 

wood_heng_seamreab1 wood_heng_seamreab2 IMG-20170104-WA0065

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.